តារាចម្រៀង វុទ្ធា បានឡើងយន្តហោះចេញទៅសម្តែងនៅក្នុងការប្រគំតន្រ្តីដ៏ធំមួយនៅ សហរដ្ឋអាមេរិក រួមជាមួយតារាចម្រៀងជាច្រើនរូបទៀត ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺខណៈពេលដែលឡើងយន្តហោះ វុទ្ធា បានបង្ហាញនូវការនឹករលឹកដល់លោក Ruthko ជាខ្លាំង ។ ម្ចាស់បទ « ក្រមុំបីស្ទាយ » លោក វុទ្ធា បានឡើងយន្តហោះចេញទៅ អាមេរិក កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីចូលរួមក្នុងមហោស្រពតន្រ្តីវប្បធម៌ អាស៊ីអាគ្នេយ៍ដ៏ធំនៅទីក្រុង Los Angeles នៅ loria Molina Grand Park ដែលជាព្រឹត្តិការណ៍ធំមួយបង្ហាញពីវប្បធម៌ចម្រុះ តន្រ្តី […]
Author: rotha
ឈ្មួញរត់ចូលព្រៃបាត់ឈឹង! សមត្ថកិច្ចថៃរឹបអូសបានថ្នាំញៀនចំនួន ៤លានគ្រាប់របស់អ្នករត់ពន្ធនៅជិតព្រំដែនថៃ-ឡាវ
សមត្ថកិច្ចថៃបានរឹបអូសថ្នាំញៀនចំនួន ៤ លានគ្រាប់ដែលត្រូវបានគេទៅផ្លុងចោលរបស់អ្នករត់ពន្ធនៅជិតព្រំដែនថៃ-ឡាវ ក្នុងស្រុក Wiang Kaen នៃខេត្ត Chiang Rai នៅព្រឹកព្រលឹមថ្ងៃសុក្រ។ កាសែត Bangkok Post ផ្សាយថា កម្លាំងចម្រុះនៃប៉ូលីសថៃ បានប្រទះឃើញរថយន្ត Pickup មានស្លាកលេខ ឈៀងម៉ៃ ធ្វើដំណើរតាមបណ្តោយផ្លូវព្រំដែនក្បែរភូមិ Chedi Thong ភូមិ 21 ក្នុង […]
តើលោក ថាក់ស៊ីន អាចប្រឈមជាប់ពន្ធនាគារ១៥ឆ្នាំក្នុងសំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្រដែរឬ?
អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃពុធសប្តាហ៍នេះបានផ្ដល់សក្ខីកម្មនៅក្នុងតុលាការ ដោយស្វែងរកការការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលអាចធ្វើឲ្យលោកជាប់គុក ១៥ឆ្នាំ ពោលត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រី។ បើតាមសារព័ត៌មាន Aljazeera ចុះផ្សាយ។ មេធាវីរបស់លោក ថាក់ស៊ីន លោក Winyat Chatmontri បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កូនក្តីរបស់លោកបានផ្តល់សក្ខីកម្មនៅព្រឹកថ្ងៃពុធសប្តាហ៍នេះពេញមួយថ្ងៃ។ […]
ប្រធានាធិបតីអាមេរិក ធ្វើរោគវិនិច្ឆ័យថា មានជំងឺសរសៃឈាមវ៉ែនរ៉ាំរ៉ៃបន្ទាប់ពីការហើមជើង និងស្នាមជាំលើដៃ
សេតវិមានបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Donald Trump ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានសរសៃឈាមវ៉ែនរ៉ាំរ៉ៃ ក្រោយមានហើមជើង។ បើតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃសុក្រនេះ។ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថាលោក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាមាន ជំងឺសសៃឈាមវ៉ៃនដែលបណ្ដាលឱ្យជើងរបស់លោកហើម និងស្នាមជាំលើដៃ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដោយអានលិខិតមួយពីគ្រូពេទ្យរបស់លោក ត្រាំ […]
អ៊ីស្រាអែល វាយកម្ទេចអគាររាប់ពាន់ខ្នងនៅតំបន់ហ្គាហ្សា
ទីក្រុងទាំងមូល និងជាយក្រុង ដែលធ្លាប់ជាផ្ទះសម្រាប់ទីជម្រករបស់មនុស្សរាប់ម៉ឺននាក់ពេលនេះ អ៊ីស្រាអែល បានរុះរើកាយកម្ទេចកម្ទីអគារបាក់បែកដូរលំរាប់ពាន់ខ្នងនៅទូទាំងតំបន់ហ្កាហ្សា ដែលសេះសល់ពីសង្គ្រាមជាមួយក្រុមហាម៉ាស។ រូបភាពពីផ្កាយរណបបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងច្រើននៅក្នុងតំបន់ ដែលបញ្ជាការយោធារបស់អ៊ីស្រាអែលអះអាងថា កំពុងប្រតិបត្តិការរុះរើកាយកម្ទេចកម្ទីអគាររាប់ពាន់ខ្នង ទាំងនៅតំបន់សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ អ្នកជំនាញផ្នែកច្បាប់ជាច្រើននាក់បានប្រាប់ BBC ថា អ៊ីស្រាអែលប្រហែលជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ដែលភាគច្រើនហាមឃាត់ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដោយអំណាចកាន់កាប់។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិ។ លោកថា ក្រុមហាម៉ាស់ទៅវិញ ដែលបានលាក់បាំងទ្រព្យសម្បត្តិយោធានៅក្នុងតំបន់ស៊ីវិល ហើយថា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិត្រូវបានអនុវត្តតែនៅពេលដែលមានការទាមទារចាំបាច់ផ្នែកយោធាប៉ុណ្ណោះ៕
វិដេអូក្រុងពាលីថតបទចម្រៀង « មនសិការជាតិខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាអស្ចារ្យ និងទទួលបានការពេញចិត្តខ្លាំងពីមហាជន !
ត្រឹមតែវិដេអូក្រុងពាលីថតបទចម្រៀង « មនសិការជាតិខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានថតនៅលើទឹកដីអង្គរ បានធ្វើឱ្យមហាជនស្ងោចសរសើរនិងពេញចិត្តគ្រប់ៗគ្នា ចុះទំរាំវិដេអូចម្រៀងពេញវិញមិនដឹងជាអស្ចារ្យយ៉ាងណានោះទេ ។ តាមរយៈវិដេអូខ្លីនៃការក្រុងពាលីថតបទចម្រៀង « មនសិការជាតិខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅលើទឹកដីអង្គរ បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ព្រមទាំងសរសើរមិនដាច់ពីមាត់ ពីការខិតខំប្រឹងប្រែងនិងការលះបង់របស់តារាចម្រៀងរូបនេះ ។ នៅក្នុងវិដេអូចម្រៀង « […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ផ្តល់អំណោយជូនវីរកងទ័ពនៅទិសទី៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី
ថ្មីៗនេះ ក្រុមចល័ត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានមកប្រគល់គ្រឿង ឧបភោគបរិភោគ និងថវិកាជូនវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសទី៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានទៅដល់កងទ័ពនៅទី៣ ផ្តល់កម្លាំងចិត្តកងទ័ពជួរមុខ ដែលកំពុង ឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុ ការពារ អធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ […]
អ្នកនាំពាក្យក្រសួងការងារ៖ ការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គឺមិនអាចអត់មានអ្នកវិនិយោគចិននៅកម្ពុជាបាននោះទេ
អ្នកនាំពាក្យក្រសួងការងារ អះអាងថា ការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គឺមិនអាចអត់មានអ្នកវិនិយោគចិននៅកម្ពុជាបាននោះទេ បន្ទាប់ការវិនិយោគិនរបស់ចិនពិតជាដើរតួនាទីយ៉ាងសំខាន់ សម្រាប់ជួយលើកម្ពស់ជីវភាពរបស់កម្មករនិយោជិតនិងសេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយអ្នមសារព័ត៌មានវិទ្យុជាតិកម្ពុជា នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មិត្ដភាពទំនាក់ទំងកម្ពុជា ចិនបានរីកចម្រើនខ្លាំងក្លាជាលំដាប់ ដែលបច្ចុប្បន្នកិច្ចសហប្រតិបត្ដិការឡើងដល់កម្រិតកំពូល គឺត្បូងពេជ្រ ដែលជាប្រទេសមហាអំណាចទី២ លើពិភពលោក។ […]
ទោះឈឺដេកពេទ្យ ស៊ុន ស្រីពេជ្រ ប្រឹងច្រៀងមិនហ៊ានសម្រាកដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ !
នៅក្នុងខែកក្កដានេះតារាចម្រៀង ស៊ុន ស្រីពេជ្រ ហាក់ដូចជារាសីដាក់បន្តិច ដោយសារតែកូនៗឈឺជាប់ សូម្បីតែរូបនាងក៏ឈឺចូលពេទ្យដែរ តែទោះជាយ៉ាងណានាងមិនហ៊ានសម្រាកនោះទេ នាងត្រូវប្រឹងធ្វើការងារទាំងឈឺដើម្បីប្រាក់ចិញ្ចឹមគ្រួសារ ។ ស៊ុន ស្រីពេជ្រ បានបង្ហោះរូបភាពកំពុងសម្រាកនៅពេទ្យរួមជាមួយសារដ៏គួរឱ្យអាណិតថា « ហ៊ឹម… អាណិតណាស់កូន ម៉ាក់នេះទើបតែបានធូរ ចូលដល់កូនម្តង ខែ៧នេះអីក៏ម្លឹងៗ » ។ សិល្បករជាច្រើននៅពេលដែលឃើញបែបនេះ ម្នាក់ៗបានជូនពរនាងឆាប់ជា និងរឹងមាំឡើង ដើម្បីធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត ។ […]
ផ្លែទុរេនកម្ពុជា ប្រមាណ១៧តោន បាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ
ផ្លែទុរេនកម្ពុជា ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។ ការនាំចេញផ្លែទុរេនកម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន នេះបានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ។ មុននាំចេញ […]
