សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍ចំនួន ៣ចំណុច សំខាន់ៗ ដើម្បីជាប្រយោជន៍ដ៏អស្ចារ្យសម្រាប់ពុទ្ធសាសនិក និងជាការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។ យោងតាមលិខិតចេញពីទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានចេញជាគោលការណ៍ដូចខាងក្រោម៖ ១. រៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបីដកខ្មែរ និងប្រែអដ្ឋកថា ដីកា និងយោជនា ជាសេចក្តីពន្យល់របស់ព្រះអរហន្តទៅលើកម្ពីរព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈ និងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាព […]
Archives
ស្ងាត់ៗតារាចម្រៀង សួន លីនដា បង្ហាញមុខស្វាមីបរទេសយ៉ាងផ្អែមល្ហែមនៅក្រៅប្រទេស !
មិនធ្លាប់មានដំណឹងរៀបការផង ស្រាប់តែតារាចម្រៀង សួន លីនដា បង្ហាញប្រាប់មហាជនថា នាងមានស្វាមីរួចហើយដែលជាបុរសសង្ហាជនជាតិបរទេស ។ កន្លងមកតារាចម្រៀង សួន លីនដា កម្រនិងបង្ហាញមុខជាមួយបុរសប្លែកមុខណាម្នាក់ណាស់ ភាគច្រើនឪពុកនាងគឺជាអ្នកគ្រប់គ្រង់និងទៅតាមនាងគ្រប់ជំហាន ធ្វើឱ្យបុរសៗជាច្រើនពុំមានឱកាសបាននៅក្បែរនាងឡើយ ។ ដោយឡែកពេលចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក កាលពីបំណាច់ឆ្នាំ ២០២៤ ស្រាប់តែ សួន លីនដា បង្ហាញមុខមាត់ស្វាមីបរទេសរបស់ខ្លួនយ៉ាងមានក្តីសុខបំផុត ។ សួន លីនដា […]
ឯកឧត្តម ប៉ែន បូណា៖ ប្រជាធិបតេយ្យទទួលស្តាប់មតិភាគតិច តែការសម្រេចនៅលើមតិភាគច្រើន
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ការប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះ និងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច […]
ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន […]
ឯកឧត្តម ប៉ែន បូណា៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះតែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។ […]
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជា មិនយឺតពេលនោះទេ ដើម្បីទប់ស្កាត់ការលួចបង្ហូរទឹកមានសារធាតុពុល ចូលប្រភពទឹកធម្មជាតិ ច្បាប់មិនអនុញ្ញាតឱ្យជនខិលខូចធ្វើសកម្មភាពបំផ្លាញបរិស្ថានជាដាច់ខាត
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅកម្ពុជា ដំណើរការទប់ស្កាត់ការខូចបង្ហូរសារធាតុរាវកង្វក់មានជាតិពុល ចូលក្នុងប្រភភពទឹកធម្មជាតិ សំណាក់ក្រុមហ៊ុនខិលខូចមួយចំនួនតូចមិនយឺតពេលនោះទេ ហើយក្រសួងបរិស្ថាន អនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្រុមហ៊ុនណាដែលបន្តគឃ្លើនរំលោភបំពានច្បាប់របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការរបស់ក្រសួងបរិស្ថាន គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យនៃការវិនិយោគជោគជ័យ នៃការគ្រប់ក្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ។ ការបញ្ជាក់បែបនេះ របស់ឯកឧត្តមបណ្ឌិត អ៊ាង […]
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជា សត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយ បញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត […]
ដឹងតែសប្បាយ2 ថ្ងៃជាប់គ្នា ខណៈក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert នៅស្រុកក្រឡាញ់ ខេត្តសៀមរាប
ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង13រូបប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកក្រឡាញ់ រយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប […]
ឯកអគ្គរដ្ឋទូតសិង្ហបុរី៖ សម្ដេចតេជោ គឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ
លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេសក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវបានមានប្រសាសន៍ថា សម្ដេចតេជោគឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិសិ្សតវិទ្យាស្ថានវ៉ាន់ដា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើតទម្លាប់អាន និងជំរុញឲ្យអភិបាលរាជធានី-ខេត្ត រៀបចំកន្លែងសម្រាប់អំណានជូនដល់សិស្សានុសិស្សផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «សូមប្អូនៗចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះបណ្ដាលនូវគំនិតចម្រើនជឿនលឿន […]