សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិសិ្សតវិទ្យាស្ថានវ៉ាន់ដា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើតទម្លាប់អាន និងជំរុញឲ្យអភិបាលរាជធានី-ខេត្ត រៀបចំកន្លែងសម្រាប់អំណានជូនដល់សិស្សានុសិស្សផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «សូមប្អូនៗចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះបណ្ដាលនូវគំនិតចម្រើនជឿនលឿន […]

គួរឱ្យសរសើរតារាកូនកាត់ខ្មែរ – រុស្ស៊ី ឌៀប សូហ្វៀរ៉ា ប្រកាសឈប់ចាយលុយម្តាយទាំងវ័យក្មេងនិងប្រឹងរកលុយទិញរថយន្តផ្ទាល់ខ្លួន ! 

គួរឱ្យសរសើរតារាវ័យក្មេងកូនកាត់ ខ្មែរ – រុស្ស៊ី កញ្ញា ឌៀប សូហ្វៀរ៉ា ណាស់ គ្រាន់តែធំពេញវ័យភ្លាមប្រកាសឈប់ចាយលុយម្តាយ និងបេ្តជ្ញាប្រឹងរកលុយ ដើម្បីទិញរថយន្តផ្ទាល់ខ្លួនជិះ ។  វ័យមិនទាន់២០ឆ្នាំផងកញ្ញា ឌៀប សូហ្វៀរ៉ា កាន់តែស្រស់ស្អាត និងមានយីអ៊ុនខ្ពស់ ត្រូវបានបណ្តាក្រុមហ៊ុន និងម្ចាស់ផលិតកម្មជាច្រើនហៅថតជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រាក់ចំណូលនាងចាប់ផ្តើមកើនឡើងជារៀងរាល់ឆ្នាំ ។ កញ្ញា ឌៀប សូហ្វៀរ៉ា បានទទួលស្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ […]

សម្តេច ម៉ែន សំអន៖ ការអាន នឹងធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ការអានបានផ្តល់ប្រយោជន៍ដ៏ធំធេង នឹងធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ​មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ១១ មីនា ២០២៥ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្ដរជំនាន់មនុស្សក្នុងសង្គម ” វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៥។ […]

លោកស្រី អ៊ឹម សុគន្ធា ដាក់ចំៗទៅកញ្ញា ប៊ី សុធារី ថាជាក្មេងឈ្លើយក្រោយដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 ដោយពុំប្រាប់ខ្លួនបានដឹងនិងត្រៀមចំណាត់ការក្តៅ ! 

ខណៈពេលដែលលោកស្រី អ៊ឹម សុគន្ធា ប្រកាសត្រៀមចំណាត់ការក្តៅទៅលើកញ្ញា ប៊ី សុធារី ដែលបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 ដោយពុំប្រាប់ខ្លួនឱ្យបានដឹងនោះ ស្រាប់តែកញ្ញា ប៊ី សុធារី ធ្វើធម្មតា ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះ ។  កញ្ញា ប៊ី សុធារី បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងកាលពីម្សិលមិញថា « ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នា ! ដូចដែលអ្នកទាំងអស់គ្នាបានឃើញនូវរូបភាព និង វិដេអូបែកធ្លាយពីការត្រឡប់មកឆាកប្រកួតម្តងទៀតក្នុងមួយរយៈនេះ […]

កំពុងល្បីបទចម្រៀង«សៅអើយនាងសៅ»ស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញពីប្រវត្តិនៃការតស៊ូក្នុងការនាំបទចម្រៀងចេញទៅក្រៅប្រទេស !

ស្របពេលកំពុងផ្ទុះបទចម្រៀង « សៅអើយនាងសៅ » ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ស្រាប់តែមានអ្នកគាំទ្រជាច្រើនបានរំលឹកពីប្រវត្តិតស៊ូរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងការនាំបទចម្រៀងល្បីរបស់ខ្លួនចេញទៅក្រៅប្រទេសរួមជាមួយតារាចម្រៀង ថៃ លោក Tik Shiro ។ ដូចមហាជនបានដឹងស្រាប់ហើយថា កាលពីអំឡុងឆ្នាំ ២០១៨ បទចម្រៀង « Sad Man » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត […]

ការស្រលាញ់សៀវភៅ គឺជាទម្លាប់មួយដែលត្រូវតែបណ្តុះតាំងពីវ័យក្មេង

ការស្រលាញ់សៀវភៅ គឺជាទម្លាប់មួយដែលត្រូវតែបណ្តុះតាំងពីវ័យក្មេង តួយ៉ាងឪពុកម្តាយ ដែលតែងតែនិទានរឿងឱ្យកូនស្តាប់ ឬនាំកូនទៅបណ្ណាល័យអានសៀវភៅ គឺជាទម្លាប់ដែលជួយត្រួសត្រាយផ្លូវឱ្យកូនតូចស្រលាញ់សៀវភៅ និងចង់អានចង់សរសេរ។ ការអានសៀវភៅជួយឱ្យយុវជនដឹងពីប្រវត្តិសាស្ត្រ រឿងរ៉ាវបទពិសោធរបស់មនុស្សជំនាន់មុនៗ និងយល់ច្បាស់ពីអត្តសញ្ញាណជាតិ ដែលចាំបាច់ក្នុងការបង្កើតឱ្យមានឧត្តមគតិស្នេហាជាតិ ឯកភាពជាតិ កាត់បន្ថយជម្លោះ ក្នុងន័យនេះ បើសង្គមមិនស្គាល់ ឬយល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួន អតីតកាលងងឹតអាចនឹងកើតឡើងវិញម្តងទៀត។ ដូច្នេះហើយបានជាក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជាកញ្ចប់អំណានដំបូងយ៉ាងសម្បូរបែប រួមមានសៀវភៅរឿង សៀវភៅរៀនអាន សៀវភៅអានបន្ថែម វិធីសាស្ត្រអំណានក្នុងបណ្ណាល័យ […]

អភិបាលខេត្តប៉ៃលិន ក្រើនរម្លឹកអាជ្ញាធរ ត្រូវពិនិត្យឡើងវិញ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋឱ្យទាន់ពេលវេលា មិនត្រូវប្រកាន់បក្ខពួក និងគ្រួសារនិយមជាដាច់ខាត

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរម្លឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្ខពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាពក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។ ការក្រើនរម្លឹកបែបនេះ […]

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំភាពជាដៃគូក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានក្រុមការងារ «ត» តំណាងផ្នែករដ្ឋាភិបាល និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធានក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំភាពជាដៃគូក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធាន […]

ត្រៀមកម្លាំងរាំសប្បាយអ្នកអង្គតាសោម ត្រាំកក់ ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert សុទ្ធតែកំពូលតារាល្បីៗប្រចាំប្រទេស 2ថ្ងៃជាប់គ្នា 

ឥឡូវដល់វេនអ្នកអង្គតាសោម ត្រាំកក់ហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,លោក […]

តារាសម្តែងវ័យ៤៦ឆ្នាំ និន សុធារ៉ា បង្ហាញអារម្មណ៍ពិតជិតបានកូនប្រសារស្រី ! 

ទើបតែមានវ័យ៤៦ឆ្នាំ តារាសម្តែងចាស់វស្សា និន សុធារ៉ា មានកូនប្រុសធំពេញវ័យដែលមានអាយុ២៤ឆ្នាំហើយ ហើយត្រៀមនឹងចូលរោងការនៅក្នុងឧសភាឆ្នាំ២០២៥ខាងមុខនេះ ។ និន សុធារ៉ា រំភើបចិត្តជាខ្លាំងនៅពេលជិតបានកូនប្រសារស្រី ។  តារាសម្តែង និន សុធារ៉ា បានចំណាយពេលវេលាក្នុងសិល្បៈអស់ពេលជាង៣០ឆ្នាំមកហើយ ទស្សនិកជនកាន់តែចាប់អារម្មណ៍នាងខ្លាំងបន្ទាប់ពីមានវត្តមាននៅក្នុងរឿងភាគមួយដែលគេហៅនាងថា «ម៉ែស្អាត » ។ ជាច្រើនឆ្នាំក្នុងសិល្បៈ និន សុធារ៉ា បានជួបនូវរឿងរ៉ាវ និងប្រវត្តិតស៊ូជាច្រើន ទំរាំអាចឈរជើងបានដូចសព្វថ្ងៃនេះ […]