សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លីវ ចុងអ៊ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម លីវ ចុងអ៊ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសន្ដិសុខ ហើយភាគីចិនរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយភាគីកម្ពុជា។ […]
Archives
អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានីនិងអាស៊ីអាគ្នេយ៍ វាយតម្លៃជាវិជ្ជមាន ចំពោះស្ថានភាពវិនិយោគនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោក Mehmet CELEPOGLU បានថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី […]
ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលត្រូវបានតែងតាំងជា […]
អ្នកឧកញ៉ា ម៉ៅ ចំណាន រំលឹកពាក្យទូន្មានឪពុកម្តាយ ដែលជួយឱ្យចេះស្វែងយល់ពីពិភពនៅជុំវិញខ្លួន
«ជីវិតដែលមានន័យ គឺត្រូវរស់នៅជាមួយក្ដីស្រឡាញ់ ហើយសម្លឹងមើលផ្លូវដែលនៅចំពោះមុខបែបវិជ្ជមានជានិច្ច» គឺជាពាក្យទូន្មានរបស់ឪពុកម្តាយដែលអ្នកឧកញ៉ា ម៉ៅ ចំណាន ដក់ជាប់ក្នុងចិត្តជានិច្ច ហើយក៏ជាកត្តាជួយឱ្យអ្នកឧកញ៉ាចេះស្វែងយល់ពីពិភពនៅជុំវិញខ្លួន និងបង្កើតជាជម្រើសសម្រាប់ខ្លួនឯងផងដែរ។ នៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាឧត្តមភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានសរសេររៀបរាប់ថា «តើអ្នកធ្លាប់សង្កេតដែរឬទេថា ជីវិតយើងនឹងកាន់តែធូរស្រាល កាលណាយើងជ្រើសយកការស្រឡាញ់ជំនួសឱ្យការស្អប់ ឬជ្រើសយកភាពវិជ្ជមានជំនួសឱ្យភាពអស់សង្ឃឹម? ក្ដីស្រឡាញ់ជាអំណោយមួយដែលកាលណាយើងកាន់តែឱ្យ វានឹងកាន់តែកើនឡើង ឯភាពវិជ្ជមានគឺជាភាពរឹងមាំដែលយើងជ្រើសរើសដើម្បីបណ្ដុះ ចិត្តគំនិត […]
ត្រៀមរាប់ថយក្រោយអ្នកកំរៀងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស 2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរដល់ស្រុកកំរៀង ខេត្តបាត់ដំបង ហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ […]
សិល្បករ សិល្បការនីជើងចាស់ជាច្រើនរូប បង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធស្នាក់ការថ្មីរបស់សមាគមសិល្បករខ្មែរ
សិល្បករ សិល្បការនីជើងចាស់ ជាច្រើនរូប បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ពោធស្នាក់ការថ្មី របស់សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមបានកំពុងដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងអភិរក្ស […]
ក្រសួងកសិកម្មកម្ពុជា-ហ្វីលីពីន នឹងបង្កើនកិច្ចសហការរួមគ្នា លើកិច្ចការពារ និងអភិរក្សប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន។ ការលើកឡើរបស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម(Zoom) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី […]
ក្រសួងបរិស្ថាន អនុវត្តច្បាប់យ៉ាងតឹងរ៉ឹង គ្មានការលើកលែងជាដាច់ខាតលើរោងចក្រទាំងណាដែលលួចបង្ហូរទឹកកកង្វក់ចូលក្នុងទឹកធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ថា សម្រាប់ក្រុមហ៊ុនដែលមានចេតនាអាក្រក់នៅតែបន្តលួចវបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកធម្មជាតិ គឺក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងមិនលើកលែងជាដាច់ខាត ដូច្នេះ កុំបំពានច្បាប់ឱ្យសោះ។ ការចេញមកបញ្ជាក់បែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសឯកឧត្តមផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «ការបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកស្អាត […]
កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់លំហាត់សមយុទ្ធ ឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមកិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តាលក្រសួងពាក់ព័ន្ធនានានិងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីពិភាក្សាពង្រៀងកម្មវិធីក្នុងការរៀបចំពិធីធ្វើ លំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-២៥) ក្នុងខែកក្តដាខាងមុខនៅកម្ពុជា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដោយសហការជាមួយមជ្ឈមណ្ឌលសម្របសម្រួល អាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយមជ្ឈមណ្ឌល […]
សម្តេចតេជោ ហ៊ុន សែន នឹងអវត្តមានក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភា នាថ្ងៃស្អែក ដោយសារវិជ្ជមានកូវីដ១៩
តាមរយៈគណនីFacebook នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចវិជ្ជមានកូវីដ១៩ បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។ ការប្រកាសរបស់សម្តេចពីអាការៈសុខភាពនេះ គឺដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់សម្តេច ក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃទី២៦ កុម្ភៈ ស្អែកនេះ និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨ កុម្ភះ ២០២៥ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយត្ឋ័ទាំងអស់គ្នា ព្រោះជម្ងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយទេ។