អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន មានបំណងចង់វិលចូលស្រុកទេសនាខែកក្កដា
Archives
ពែកមី បកស្រាយលម្អិតពីសាច់រឿងកំប្លែង សម្តែងក្នុងថ្ងៃបើកស៊ីហ្គេម
ការសម្តែងរបស់នាយ ពែកមី ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ ពិតជាទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ដោយលោកបានលើកយករឿងកំប្លែងខ្លីមួយប្រកប ដោយការអប់រំយកមកសម្តែង ចែក ជូនបងប្អូនទស្សនា ។
គ្រូបង្រៀននៅខេត្តព្រះសីហនុម្នាក់ ភ្ញាក់ផ្អើល ក្រោយឃេីញឈ្មោះក្នុងបញ្ជី របស់គណបក្សភ្លើងទៀន ដោយមិនដឹងខ្លួន
គ្រូបង្រៀនម្នាក់នៅខេត្តព្រះសីហនុ ចេញមកបដិសេធក្រោយឃើញឈ្មោះរបស់ខ្លួន ក្នុងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្ត លេខរៀងទី៣ ដោយដឹងខ្លួនទាល់តែសោះ។
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ
នៅវេលាម៉ោង១៣.១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជានរណា?
អតីតបេសកជនអ្នកនាំសារមេបញ្ជាការអង្គភាព៥៧៨ ដែលស្មោះត្រង់បំពេញភារកិច្ច មានការទទួលខុសត្រូវរហូតទទួលបានតំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងជួរកងរាជអាវុធហត្ថ ហើយចុងក្រោយបានក្លាយទៅជាមេដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទដែលជាឥស្សរជនដ៏ឆ្នើមជាមួយនឹងស្នាដៃកិត្តិនាមល្បាញល្បីនៅពេលបច្ចុប្បន្ន។
បេក្ខភាព Miss Grand Cambodia 2023 អ៊ិន លក្ខិណា ប្រឹងដល់ដួលសន្លប់ក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម
ស្របពេលដែលវិដេអូកញ្ញា អ៊ិន លក្ខិណា ខ្យល់គ ដួលសន្លប់ បន្ទាប់ពីសម្តែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម បានចែកចាយនៅលើបណ្តាសង្គម ស្រាប់តែមានអ្នកខ្លះរិះគន់ និងថា នាងសម្តែង ធ្វើឈឺដើម្បទាក់ទាញចំណាប់អារម្មណ៍ តែទោះជាយ៉ាងនេះក្តី កញ្ញា អ៊ិន លក្ខិណា បានអះអាងថា នាងពិតជាមានបញ្ហាសុខភាពយ៉ាងពិតប្រាកដមែន ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ចែកចាយការបកស្រាយខុសដែលថា មនុស្សពេញវ័យមិចចាំបាច់ចាក់វ៉ាក់សាំងដូសទី៤ ៥ ៦
ថ្មីៗនេះ មានការចែកចាយព័ត៌មានពីអង្គការសុខភាពពិភពលោក WHO ណែនាំថា មនុស្សពេញវ័យមានសុខភាល្អ មិចចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែម (ដូសទី៤ ៥ ៦ទេ..) វ៉ាក់សាំងពីរដូសដំបូង និងដូសជំរុញទី១ គ្រប់គ្រាន់ហើយ។ លើសពីនេះ ក៏វ៉ាក់សាំងផ្តល់គុណប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុត។ ព័ត៌មាននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ច្រានចោល និងចាត់ទុកថា ជាការបកស្រាយខុសពីបច្ចេកទេស ដោយ WHO មិនដែលនិយាយបែបនេះនោះទេ។ […]
គណបក្សចំនួន១១ ត្រូវបាន គ.ជ.ប. ទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ខណៈ ៩គណបក្សទៀតកំពុងត្រួតពិនិត្យ
ភ្នំពេញ៖ យោងតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្សចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៩ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ។
ព្រឹក នេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើសារឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល

