កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្ដបន្ទាប់ទៀតនៅបណ្ដាប្រទេសម្ចាស់ផ្ទះក្រោយ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅល្ងាចថ្ងៃទី០៤ ខែឧសភា […]
Archives
សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករកម្ពុជា ឈ្នះមេដាយមាសដំបូងគេក្នុងស៊ីហ្គេម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរ កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា បានឈ្នះលើវិញ្ញាសាសម្ដែងបុរសជាគូ (Men’s DUO) ពិធីបំពាក់មេដាយផ្លូវការនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៤ […]
កម្ពុជា ប្រគល់ទង់មេគង្គប្តូរវេនជូនប្រទេសចិន បន្ទាប់ពីជោគជ័យធ្វើជាម្ចាស់ផ្ទះ
នាឱកាសពិធីបិទវេទិកាទេសចរណ៍មេគង្គ កម្ពុជាបានប្រគល់ទង់មេគង្គប្តូរវេនជូនដល់តំណាងប្រទេសចិន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះប្តូរវេនវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៤ នៅទីក្រុង Lijiang ខេត្តយូណាន ប្រទេសចិន នៅខែឧសភា ឆ្នាំ២០២៤។ តាមលិខិតចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) បានកោតសរសើរចំពោះក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមកាងារទេសចរណ៍មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នា២០២៣ នៅខេត្តព្រះសីហនុ។ […]
សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា
សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។ ខាន់ ចេសា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែឧសភានេះ
កម្ពុជា ស្នើឡាវ រួមគ្នាពិនិត្យរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេសឡាវ រួមគ្នាជាមួយកម្ពុជាពិនិត្យលើការរៀបចំកិច្ច ព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើងថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា
ព្រះមហាក្សត្រ យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនប្រធានរដ្ឋ ឡាវ នៅព្រះបរមរាជវាំង
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរទស្សន កិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានរដ្ឋ នៅកម្ពុជា
កម្ពុជា ជាប់ជ័យលាភីជាប្រទេសធ្វើទេសន្ដរប្រវេសន៍ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ
កម្ពុជា ជាប់ជាប្រទេសជ័យលាភី ក្នុងការធ្វើទេសន្ដរប្រវេសន៍ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ ហៅកាត់ថា GCM country ដែលនៅក្នុងតំបន់អាស៊ី មានតែចំនួន ៦ប្រទេសប៉ុណ្ណោះទទួលបានជ័យលាភីនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកស្រី Sarah Lou Arriola ប្រធានអង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទើបតែតាំងថ្មី នៅថ្ងៃទី០៣ ខែឧសភា […]
មិនឱ្យរំលងព្រឹត្តិការណ៍ស៊ីហ្គេម តារាសម្តែង សារ៉ាយ សក្ខណា សុខចិត្តមិនទៅ អាមេរិក !
ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមកៀកជិតចូលមកដល់ហើយ សិល្បករសិល្បការិនីក្នុងប្រទេសយើងកំពុងមមាញឹកខ្លាំងក្នុងការត្រៀមខ្លួនដើម្បីសម្តែងនៅថ្ងៃទី ០៥ ខែ ឧសភា នេះ ជាក់ស្តែងតារាសម្តែង សារ៉ាយ សក្ខណា សុខចិត្តមិនទៅ អាមេរិក ដើម្បីចូលរួមនិងសម្តែងក្នុងព្រឹត្តិការណ៍នេះផងដែរ
អនុមោទនា ថ្ងៃបុណ្យវិសាខបូជា! សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ ៥ប្រការ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ក្នុងឱកាសពិធីបុណ្យវិសាខបូជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ។ ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ ថ្ងៃ១៥កើត ខែពិសាខ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។ មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត […]

