កម្ពុជា សាកល្បងដាំសារាយសមុទ្រសិប្បនិម្មិត ដើម្បីបង្កើនវារីសត្វសមុទ្រ

រដ្ឋបាលជលផល សហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន បានសាកល្បងបំពាក់ និងដាំសារាយសិប្បនិម្មិត C-lant នៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដោយមានការចូលរួមពីសមាជិកសហគមន៍នេសាទ មន្រ្តីខណ្ឌរដ្ឋបាលជលផល និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រដ្ឋបាលជលផល បានឲ្យដឹងថា ការដាំសារាយសមុទ្រ សិប្បនិម្មិត C-lant ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាបង្កើនស្តុកធម្មជាតិ ជាទីជម្រក កន្លែងផ្តល់ចំណី […]

សារព័ត៌មានអត់ច្បាប់VOD និងអាស៊ីសេរី កំពុងដណ្តើមគ្នាល្បី ខាងរឿងប្រឌិតព័ត៌មានមិនពិត

គេដឹងសឹងគ្រប់គ្នាហើយថា វិទ្យុអាស៊ីសេរី គឺជាឃ្លាំងផ្ទុក និងផលិតនូវព័ត៌មានក្លែងក្លាយនានា ដើម្បីលាបពណ៌ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន។ ថ្មីៗនេះ ក៏លេចឡើងនូវឃ្លាំងផលិតព័ត៌មានក្លែងក្លាយមួយទៀត នោះ គឺសារព័ត៌មាន VOD ដែលជាសារព័ត៌មានអត់ច្បាប់ ដូចវិទ្យុអាស៊ីសេរី និងសារព័ត៌មាន The Cambodia Daily Khmer ដែរ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១៥៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់

ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ […]

ស្វាយកែវរមៀតរបស់កសិករអាស្រ័យផលក្នុងរដូវកំពុងជួបបញ្ហានឹងការធ្លាក់ថ្លៃ

បន្ទាប់ពីស្វាយកែវរមៀតខុសរដូវទើបតែបិទបញ្ចប់ការប្រមូលផលនៅចុងខែកុម្ភៈ សម្រាប់កសិករដែលអាស្រ័យផលស្វាយកែវរមៀតក្នុងរដូវបានចូលមកដល់ការប្រមូលផលស្វាយរបស់ខ្លួនជាបន្តើរៗ ហើយចំណែកតម្លៃក៏ធ្លាក់ចុះជាសន្សឹមៗផងដែរ ពី៨០០រៀលមកនៅ៥០០ទៅ៦០០រៀលក្នុងមួយគីឡូក្រាម ខណៈកសិករធ្វើស្វាយកែវរមៀតខុសរដូវលក់បានរហូតដល់១២០០រៀលក្នុងមួយគីឡូក្រាម

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អុចភ្លើងបូជាសពឯកឧត្តម ចាន់ វ៉ែន សមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបូជា និងប្រទានភ្លើងបូជាសព ឯកឧត្តម ចាន់ វ៉ែន សមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលប្រារព្ធធ្វើឡើងនៅវត្តស្លាកែត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងឱកាសមរណទុក្ខដ៏ក្រៀមក្រំនេះ សម្តេចរដ្ឋសភាធិបតី បានចូលរួមរំលែកទុក្ខ និងសោកស្តាយអាឡោះអាល័យជាពន់ពេកជាមួយ លោកជំទាវ ប៉ែន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមអ្នកលក់ផលិតផលអនឡាញ គិតគូរដល់សុខភាពអ្នកប្រើប្រាស់ផង

“បងប្អូនដែលលក់ផលិតផល សុំគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើមិនបានជួយអីគាត់ កុំយកបាបឱ្យគាត់ ហើយអ្នកប្រើសុំឲ្យគិតគូរលើការអប់រំសុខភាពផង”។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ គួរកត់សម្គាល់ថា កន្លងមកឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានច្បាប់អនុញ្ញាតតាមប្រព័ន្ធអនឡាញ ឬបណ្តាញព័ត៌មានសង្គមនានា ដោយអ្នកមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល បានធ្វើការផ្សព្វផ្សាយមានលក្ខណៈជា វិជ្ជាជីវៈសុខាភិបាល នូវផលិតផលឱសថសម័យ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យដំណើរការមន្ទីរពេទ្យតេជោសែនកោះធំ តម្លៃ១០លានដុល្លារ ជាផ្លូវការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ មន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខណៈសម្តេចអះអាងថា មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម ឈាង រ៉ា ដែលបានប្រឹងប្រែងកៀរគរសប្បុរសជន […]

ចេញដំណើរហើយ! យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជា មធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។ […]

តំណាងសហភាពអឺរ៉ុប មកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ Jutta Urpilainen […]

5
Promotion