បើទោះបីជាមានឈ្មោះជាតារាសម្តែងល្បីលំដាប់ប្រទេស ប៉ុន្តែតារាសម្តែង មាន សូនីតា កម្រនិងមានស្នាដៃធំណាមួយដើម្បីប្រកួតប្រជែងជាមួយតារាសម្តែងមួយចំនួនណាស់ ដោយឡែកថ្មីៗនេះតារាសម្តែងស្រីរូបនេះបានត្រៀមខ្លួនដើម្បីថតភាពយន្តខ្នាតធំមួយនៅក្នុងឆ្នាំ ២០២៥ ដើម្បីឱ្យផ្ទុះកក្រើកវិស័យសិល្បៈឡើ់ងវិញ ដូច្នេះហើយទើបនាងផ្អឹបរឿងរៀបការទុកមួយឡែក ។  ថ្វីដ្បិតតែពុំមានស្នាដៃធំណាមួយដើម្បីបង្ហាញមហាជន ប៉ុន្តែកញ្ញា មាន សូនីតា តែងតែលេចធ្លោខ្លាំង ក្នុងកម្មវិធីផ្សេងៗជាមួយនិងការរចនាម៉ូដសម្លៀកបំពាក់ដែលច្នៃចេញពីក្រមា ខ្មែរ ជាក់ស្តែងនៅពេលដែលនាងបានទៅបង្ហាញខ្លួននៅលើឆាកអន្តរជាតិនៅប្រទេស បារាំង កាលពីកន្លងមកនេះ គឺបានធ្វើឱ្យបរទេសកាន់តែស្គាល់ កម្ពុជា ។ កញ្ញា មាន សូនីតា ត្រូវមហាជនដាក់រហ៍សនាមថា រាជនីក្រមា […]