កញ្ញា ម៉ាច ដាវី កាន់តែហិរខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយនាងហ៊ានថតឈុតសិចស៊ី បង្ហាញរូបរាងមិនសំចៃខ្លួនដូចកាលពីមុនឡើយ សូម្បីតែរូបនាងផ្ទាល់ក៏បានទទួលស្គាល់ផងដែរថា ពេលថតរូបសិចស៊ីធ្វើឱ្យនាងមានអារម្មណ៍ស្រស់ស្រាយ ។  មួយរយៈពេលចុងក្រោយនេះពុំឃើញកញ្ញា ម៉ាច ដាវី ចេញថតកុនដូចមុនទេ ភាគច្រើននាងមមាញឹកតែក្នុងការថតម៉ូដ និងថតផ្សាយពណិជ្ជកម្មប៉ុណ្ណោះ ។ ថ្វីដ្បិតតែបាត់មុខមិនចេញថតភាពយន្តដូចមុន កញ្ញា ម៉ាច ដាវី តែងតែបង្ហោះរូបភាពស្អាតជាច្រើននៅឱ្យអ្នកគាំទ្រខ្លួនបានឃើញ ដើម្បីបង្ហាញពីសុខទុក្ខក៏ដូចជាការងាររបស់ខ្លួន ជាក់ស្តែងថ្មីៗនេះ នាងបានផ្លាស់ប្តូរខ្លួនឯងស្ទើរតែមួយរយដឺក្រេ ជាមួយនិងការថតរូបបែបសិចស៊ី ទាក់ទាញចំណាប់អារម្មណ៍មហាជនខ្លាំង ។  កញ្ញា ម៉ាច […]