កញ្ញា ឡាច ធីណា ជាបុគ្គលិកផ្នែកគណនេយ្យនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ដែលហៅកាត់ថា KCLA បានចេញមុខសារភាពកំហុស និងសូមការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចូលរួមផែនការបង្កអសន្តិសុខសង្គម និងផែនការធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ តាមរយៈវីដេអូដែលសារភាពកំហុស និងសូមទោសដែលមានរយៈពេលជាង១នាទី កញ្ញា ឡាច ធីណែត រៀបរាប់ថា៖ «ខ្ញុំសូមធ្វើការសារភាពកំហុសខុសឆ្គង ដែលបានប្រព្រឹត្តនាពេលកន្លងមក […]
