ឯកអគ្គរដ្ឋទូតគុយបា ប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព និងសាមគ្គីភាព ជាមួយគ្នាកម្ពុជា

លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព សាមគ្គីភាព និងបន្តធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងឳកាសជំនួបជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ […]

កម្ពុជា អរគុណគុយបា​ ដែល​គាំទ្រ​លើការប្រែក្លាយ​​មន្ទីរពេទ្យហ្លួងម៉ែ ទៅ​ជាមជ្ឈមណ្ឌលឯក​ទេស​ព្យាបាលជំ​ងឺម​ហារីក

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសគុយបា ដែលបានប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក និងស្វាគមន៍ចំពោះការ ផ្លាស់ប្តូរនិងចែករំលែកជំនាញវេជ្ជសាស្ត្រ។ […]

ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ប្ដេជ្ញាជំរុញទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀតជាមួយកម្ពុជា​

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវឯកអគ្គរដ្ឋទូតបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។ លោកជំទាវឯកអគ្គរដ្ឋទូតគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា ដែលរួមមាន​៖ […]

កម្ពុជា ចង់ផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មដល់គុយបា និងស្នើជំរុញឲ្យមានការពង្រីកកិច្ចសហប្រតិបត្តិការគ្រប់កម្រិត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ លោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានបង្ហាញនូវទឹកចិត្តរំភើបរីករាយ ដែលសម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការបរទេសកម្ពុជា និងគុយបា រៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០​២៣ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ។ ការជួបពិភាក្សាការងារតាមទូរស័ព្ទនេះ ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ […]

5
Promotion