គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្រសួងការពារជាតិ បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ […]
Tag: កម្ពុជា-ថៃ
បារាំង ផ្តល់សិទ្ធិឱ្យកម្ពុជាចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងព្រំដែនជាមួយថៃ
ប្រទេសបារាំង បានផ្តល់សិទ្ធិឱ្យកម្ពុជា ចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារ ប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយ ជម្លោះព្រំដែនកម្ពុជា ថៃដោយសន្តិវិធី។ ក្នុងជំនួបជាមួយឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស […]
អនុព័ន្ធយោធាបរទេសសង្ឃឹមថា សន្តិភាព ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃ នឹងត្រូវបានស្តារពេញលេញក្នុងពេលឆាប់ៗនេះ
កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំចំនួន ១២ប្រទេស បានចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់មក គណៈប្រតិភូអនុព័ន្ធយោធាបរទេស បានចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ […]
អនុព័ន្ធយោធា ១២ប្រទេស ចុះសួរសុខទុក្ខជនភៀសសឹក ប្រមាណជាង ១៦០០គ្រួសារ នៅជំរំក្នុងវត្តកណ្តោល ខេត្តបន្ទាយមានជ័យ
បន្ទាប់ពីធ្វើដំណើរទៅកាន់ភូមិសាស្រ្តភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមក នៅវេលាម៉ោង២និង៤១នាទីរសៀល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាទាំង ១២ប្រទេស ចុះសួរសុខទុកប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួនសរុប ១៦៣២គ្រួសារ ស្មើនឹង ៥០០០នាក់ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ប្រជាជនភៀសសឹកកម្ពុជា […]
អនុព័ន្ធយោធាចំនួន ១២ប្រទេស ទៅពិនិត្យជាក់ស្តែងកន្លែងយោធាថៃវាយប្រហារឈ្លានពាន ,រាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិព្រៃចាន់
ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ ដំណើរចុះពិនិត្យទីតាំងជាក់ស្តែងរបស់ប្រតិភូអនុព័ន្ធយោធាបរទេស បានធ្វើឡើងក្រោមការសម្របសម្រួលពីក្រសួងការពារជាតិ កម្ពុជា ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា […]
អ្នកនាំពាក្យរាជរដ្ឋាភិបាល រំឭកខ្លឹមសារទាំង ១៦ចំណុច ដែលភាគីកម្ពុជា-ថៃ បានឯកភាពគ្នា និងបានចូលជាធរមានរយៈពេលពីរខែមកហើយ
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ»។ ក្នុងខ្លឹមសារ Press Briefing ឯកឧត្តមអ្នកនាំពាក្យបានរំឭកខ្លឹមសារទាំង ១៦ចំណុច ដែលភាគីថៃនិងកម្ពុជាបានឯកភាពគ្នា និងដែលបានចូលជាធរមានរយៈពេលពីរខែមកហើយ។ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីថៃនិងកម្ពុជាបានឯកភាពគ្នា និងដែលបានចូលជាធរមានរយៈពេលពីរខែមកហើយនេះ រួមមាន ១៦ […]
កម្ពុជា លាតត្រដាងពីសកម្មភាពរំលោភសិទ្ធិមនុស្សរបស់យោធាថៃ នៅក្នុងកិច្ចប្រជុំអាយឆា នៅហ្វីលីពីន
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ ដែលដឹកនាំដោយឯកឧត្តម Severo S. Catura តំណាងសាធារណរដ្ឋហ្វីលីពីន និងជាប្រធានប្តូរវេន អាយឆា ឆ្នាំ២០២៦ នាថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានតាមការចាត់តាំង ឯកឧត្តម ស៊ាង ចិន្តា សមាជិក គ.ស.ម.ក. […]
រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ទាត់ចោលសម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលថាប្រាសាទតាក្របី និងប្រាសាទតាមាន់ជារបស់ថៃ
ថ្មីៗនេះ សារព័ត៌មាន The Nation របស់ថៃ និងកាសែត Khaosot បានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី Sabida Thaiseth ថ្លែងថា ថៃកំពុងពន្លឿនការជួសជុលប្រាសាទតាក្របី និងជំរុញការចុះបញ្ជីប្រាសាទទាំងអស់តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានបញ្ជាក់ថា ប្រាសាទតាក្របី និងប្រាសាទតាមាន់ គឺជាតំបន់បេតិកភណ្ឌថៃ។ ជុំវិញការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបែបនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍ថ្មីៗនេះ ដោយលោកស្រី Sabida […]
កងទ័ពថៃ ដាក់ទូកុងតឺន័រថ្មីឈ្លានពានទឹកដីកម្ពុជា នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង
យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កងទ័ពឈ្លានពានថៃ បាននាំគ្នាដាក់ទូកុងតឺន័រថ្មីកាត់ទទឹងផ្លូវជាតិលេខ៥៥ ព័ទ្ធយកដីរបស់ខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបានរាយបន្លាលួសនាពេលកន្លងមក ដែលជាអំពើរំលោភបំពានយ៉ាងកំរោលនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមនានា ព្រមទាំងមិនញញើតច្បាប់អន្តរជាតិសោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាបន្តបន្ទាប់ ប្រឆាំងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងកំរោលពីសំណាក់យោធាថៃ និងតែងតែបញ្ជាក់ម្តងហើយម្តងទៀតពីគោលជំហររបស់ខ្លួនក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ កិច្ចព្រមព្រៀង សេចក្តីប្រកាសរួមនានា និងដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដោយការការប្រើប្រាស់កម្លាំងនោះទេ។ […]
បណ្ឌិត គិន ភា៖ រឿងតតាំងក្តីជម្លោះព្រំដែនកម្ពុជា-ថៃ នៅ ICJ ត្រូវការភាពស្មោះត្រង់របស់ភាគីថៃ
«ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារ និងផែនទី ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)»
