នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ជំរុញឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងតុលាការធម្មនុញ្ញថៃ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។  ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា […]

ប្រមុខរដ្ឋស្តីទី ស្នើឲ្យភាគីកម្ពុជា-ថៃ-មីយ៉ាន់ម៉ា និងឡាវ ពិចារណាចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នា

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា​ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។ បើតាមសម្តេចតេជោ, ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។ ការលើកឡើងរបស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅថ្ងៃទី៣ ខែកញ្ញា […]

សម្តេចតេជោ ហ៊ុន សែន រំលេចចំណុចសំខាន់ដែលជាភាពជោគជ័យរបស់ស្រី Paetongtarn ក្នុងការទទួលបានតំណែងកំពូលរបស់ថៃ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn Shinawatra កូនស្រីពៅ លោក ថាក់ ស៊ីន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាពជោគជ័យរបស់លោកជំទាវ ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំ និងការលះបង់ដ៏ពិសេសរបស់លោកជំទាវ […]

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើលិខិតអបអរសាទរ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ ក្នុងសារលិខិតរបស់សម្តេចធិបតី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២៤ បានលើកឡើងថា ការឡើងកាន់តំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា ជាសក្ខីភាពបញ្ជាក់ពីទំនុកចិត្ត ដែលប្រជាជនថៃមានចំពោះការដឹកនាំរបស់លោកស្រី។ សម្តេចបានបន្តថា ការចែករំលែកប្រវត្តិសាស្រ្តដ៏យូរលង់នៃទំនាក់ទំនងវប្បធម៌ […]

កម្ពុជា ស្វាគមន៍ការចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តអយុធ្យារបស់ថៃ

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ និងដំណើរទស្សនកិច្ចទៅខេត្តអយុធ្យា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជាា​បានទទួលសំណូមពរពីអភិបាលខេត្តអយុធ្យា ក្នុងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តអយុធ្យាជាមួយខេត្តណាមួយរបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះសំណូមពរនេះ និងបានជម្រាបជូនទៅភាគីថៃថា នឹងពាំនាំសំណូមពរនេះជូនរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ័រ មៈថា […]

អ្នកនាំពាក្យ៖ គ្មានការចាប់ខ្លួនពលករខ្មែរនៅថៃជិត ៤ពាន់នាក់ ដូចការផ្សព្វផ្សាយនោះទេ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អន បានបញ្ជាក់ថា គ្មានការចាប់ខ្លួនពលករខ្មែរនៅថៃជិត ៤ពាន់នាក់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ និងសារព័ត៌មានផ្សាយបន្តមួយចំនួននោះទេ។ លោក កត្តា អន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនាថា៖ តាមការចេញផ្សាយរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃ៥ ដល់ថ្ងៃ១២ ខែមិថុនា ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសតាមសហគ្រាសចំនួន ១៧៧៤ កន្លែងដែលប្រើប្រាស់ពលករបរទេសសរុបចំនួន ២៦ […]

ប្រធានាធិបតីបារាំងនិយាយថា លោកជិតស្និទ្ធជាមួយសម្តេចធិបតី និងបង្កើតក្រុមជជែកមេដឹកនាំបារាំង-កម្ពុជា-ថៃ តាម WhatApp

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅពេលលោក និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ភ្ជាប់ទំនាក់ទំនងគ្នាតាមប្រព័ន្ធ WhatApp។ ទន្ទឹមនោះ លោក សេដ្ឋា បបួលលោក ម៉ាក្រុង បង្កើតក្រុម WhatApp បីនាក់ ដែលមានលោកសេដ្ឋា លោក ម៉ាក្រុង និងសម្តេចធិបតី […]

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដល់ទីក្រុងបាងកក ដើម្បីថ្លែងសុន្ទរកថាពិសេសក្នុងពិធីបើកសន្និបាតលើកទី៨០ របស់UN-ESCAP

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ […]

ប្រធានរដ្ឋសភាថៃ ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ […]