សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម នារសៀល ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អន្តរសភាអាស៊ានលើកទី១៦ (AIPA Caucus)។ សម្ដេច […]
Tag: កម្ពុជា-ទីម័រឡេស្តេ
ប្រធានាធិបតីទីម័រឡេស្តេ ផ្តល់មេដាយថ្នាក់ខ្ពស់បំផុតជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានជួយដល់ទីម័រឡេស្តេ និងសន្តិភាពក្នុងតំបន់
ប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះសម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាពនៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសរបស់ឯកឧត្តមកន្លងមក។ ការអញ្ជើញនេះ ត្រូវបានឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ […]
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវការរៀនសូត្រពីទីម័រឡេស្តេ ដើម្បីទាញយកផលប្រយោជន៍ពីធនធានប្រេងនៅក្នុងសមុទ្រ និងដីគោក
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោបានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងទីម័រឡេស្តេ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទូតទីម័រខាងកើត មានគោលជំហរដូចគ្នាលើការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរ កម្ពុជា-ទីម័រខាងកើតបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងគោលបំណងកសាងធនធាននគរបាលអោយកាន់តែមានសមត្ថភាពបន្ថែមទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញបំណងបែបនេះក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងបានបង្ហាញគោលជំហរដូចគ្នាក្នុងការទាមទារជាចាំបាច់នូវកិច្ចការសហប្រតិបត្តិការខ្ពស់ ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ […]
ប្រធានាធិបតីទីម័រឡេស្តេ ស្នើឱ្យកម្ពុជាពិចារណាលទ្ធភាពវិនិយោគ និងធ្វើអាជីវកម្មរួមគ្នា ក្នុងវិស័យអាកាសចរណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានពិភាក្សាទៅលើកិច្ចការនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ […]
