ប្រមុខរដ្ឋស្តីទី ស្នើឲ្យភាគីកម្ពុជា-ថៃ-មីយ៉ាន់ម៉ា និងឡាវ ពិចារណាចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នា

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា​ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។ បើតាមសម្តេចតេជោ, ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។ ការលើកឡើងរបស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅថ្ងៃទី៣ ខែកញ្ញា […]

បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា។ ឯកឧត្តម អ៊ូ កូកូ ឡាំង បានវាយតម្លៃខ្ពស់អំពីមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងមីយ៉ាន់ម៉ា […]

TOP NEWS: ទូតមីយ៉ាន់ម៉ា អរគុណកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអបអរសាទរ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ភាគីទាំងពីរបានគូសបញ្ជាក់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង […]

5
Promotion