សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បានបន្តកើនឡើងជារៀងរាល់ឆ្នាំមិនថានៅក្នុងបរិបទកូវីដ-១៩ឬក៏វិបត្តិសេដ្ឋកិច្ចសកលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តែងបានគិតគូរជាប់ជាប្រចាំដល់សុខទុក្ខបងប្អូនកម្មករ-និយោជិតជានិច្ច ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាប្រាក់ឈ្នួលអប្បបរមានៅប្រទេសដទៃ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន មានភាពនឹងថ្កល់ ឬត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសកលក្តី ក៏កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ មិនថាតិចក្តី ច្រើនក្តី ដែលនេះ ជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនកម្មករ-និយោជិត ។ […]
Tag: កម្មករនិយោជិត
ក្រសួងការងារ នឹងចុះជួយស្វែងរកការងារធ្វើភ្លាមៗជូនកម្មករ ដែលរោងចក្រជួបគ្រោះអគ្គិភ័យ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៥០នាទីរសៀល មានករណីអគ្គិភ័យឆាបឆេះ អគាររោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ( R.G FOOTWEAR (CAMBODIA) CO., LTD.) ដែលស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានកម្មករនិយោជិតធ្វើការចំនួន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសហជីពវិជ្ជាជីវៈ កុំយកដៃកម្មករនិយោជិតទៅបម្រើនយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់សហជីពវិជ្ជាជីវៈទាំងអស់ ត្រូវដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករកម្មការិនី ដោយកុំយកឈ្មោះជាសហជីព តែប្រមូលកម្មករយកទៅធ្វើអ្វីផ្សេង ពិសេសការងារនយោបាយ។ សម្តេចធិបតីគូសបញ្ជាក់ថា ការប្រមូលកម្មករយកទៅបម្រើនយោបាយ វាមិនចំណេញនោះទេ តែបើជាតំណាងសិទ្ធិរបស់កម្មករកម្មការិនី ដោះស្រាយបញ្ហាណាមួយ ត្រូវបង្កើតរៀបចំឲ្យចំជំនាញ ពោលគឺកុំយកដៃកម្មករកម្មការិនីយកទៅធ្វើអ្វីផ្សេង។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់សហជីពទាំងអស់ ដែលធ្វើការងារបំពេញជាតំណាងកម្មករនិយោជិត ក្នុងការចចារផ្សេងៗដោយសន្តិវិធី ដែលជាអត្ថប្រយោជន៍កម្មករ។ បន្ថែមពីនេះ សម្តេចធិបតី […]
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រសហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ៧, ដេរស្បែកជើងចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ចំនួន ១ […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែឡើង
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនថ្ងៃភ្ជុំបិណ្ឌ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែឡើង។ ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត […]
រដ្ឋមន្ត្រី ហេង សួរ ផ្តាំទៅមន្រ្តីត្រូវតែជើងជាប់ដីនៅជាមួយប្រជាពលរដ្ឋ នៅជាមួយកម្មករនិយោជិត នៅជាមួយនឹងស្ថានភាពពិត
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានប្ដេជ្ញាអនុវត្តតាមបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែណែនាំឱ្យក្រសួងចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិតឱ្យដូចកែវភ្នែករបស់ខ្លួន ជាក់ស្ដែងក្រោយពេលចូលកាន់តំណែងជារដ្ឋមន្ត្រីភ្លាម ឯកឧត្តម ហេង សួរ បានចុះជួបកម្មករតាំងពីពេលព្រឹក និងបន្តដល់ពេលព្រលប់ ដើម្បីពិនិត្យស្ថានភាពរស់នៅ និងសំណូមពររបស់កម្មករនិយោជិតនៅតាមរោងចក្រ និងដល់បន្ទប់ ជួលតែម្ដង រំលេចបាននូវបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល
