រដ្ឋបាលខេត្តពោធិ៍សាត់ ច្រោលចោលចំពោះការផ្សាយព័ត៌មានមិនពិតថា ទាហានថៃចូលកាន់កាប់នៅស្ពានមេទឹកដែលយោធាថៃឈ្លានពានទម្លាក់គ្រាប់កម្ចេចកាលពីសង្រ្គាមលើកទី២ នៅខែធ្នូ ឆ្នាំ២០២៦។ យោងតាមសេចក្តីបំភ្លឺរបស់អាជ្ញាធរខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩មករាបានស្នើសូមកុំជឿលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមជនមួយចំនួនដែលនៅក្រៅប្រទេសព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់។ ការចេញសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោយមានគណនីហ្វេសប៊ុកឈ្មោះ Sarath Sun នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានសរសេរថា «ចូលជ្រៅណាស់ ចូលដោយសេរី បើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ…»។ រដ្ឋបាលខេត្តពោធិ៍សាត់ […]