កម្ពុជា នឹងអាចនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ បន្ទាប់ពីរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) សម្រាប់បើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបប្រជុំទ្វេភាគី និងធ្វេីជាសក្ខីភាពលេីការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ ឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួប […]
Tag: កសិផល
គណៈប្រតិភូចិន កោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាននិងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន
គណៈប្រតិភូនៃរដ្ឋបាលខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែជាក់ច្បាស់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាន និងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន។ ស្របគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត បានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់ខេត្តហឺណានដែលជាខេត្តមានភាពល្បីល្បាញខាងផ្នែកវប្បធម៌, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។ […]
អ្នកនាំពាក្យ៖ ទីផ្សារកសិផលក្នុងស្រុក ត្រូវបានគេយកមកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រតិកម្មចំពោះការយកទីផ្សារបន្លែផ្លែឈើ មកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល ដើម្បីតែទាក់ទាញការចាប់អារម្មណ៍ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងថ្មីៗនេះ មានផេកហ្វេសប៊ុកយករឿងទីផ្សារផ្លែឪឡឹកក្នុងស្រុក ជារូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន។ អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី១៥ ខែឧសភានេះ បានលើកឡើងថា ទង្វើបែបនេះមិនបានជួយដល់វិស័យកសិកម្មនោះទេ។ លោកថា ការយករូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន គ្រាន់តែដើម្បីឱ្យគេLikes គេShares […]
សម្តេចធិបតី ហ៊ុន ម៉ាណែ៖ រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងខំប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ទោះយ៉ាងណារាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់ថវិកា ១០០លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល។ សម្តេចធិបតី បានថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]
ផ្សារបោះដុំអាស៊ីដ៏ធំនៅទីក្រុងប៉ារីស ចាប់អារម្មណ៍ទទួលទិញផលិតផលកសិផល និងផ្លែឈើកម្ពុជា
ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងសហការី នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៣ បានចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនផ្សារបោះដុំ Tang Freres ដែលជាផ្សារបោះដុំអាស៊ីដ៏ធំ នៅទីក្រុងប៉ារីស និងនៅក្នុងតំបន់អ៊ឺរ៉ុប។ ជាលទ្ធផល ក្នុងជំនួបនេះ តំណាងផ្សារបោះដុំ Tang […]
កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកសិផលជាង ២.៦២៩លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែ
គិតត្រឹមរយៈពេល៧ខែដើមឆ្នំា២០២៣នេះ កម្ពុជាបាននំាចេញសិផលបានជាង៤,៥តោន គិតជាទឹកប្រាក់កម្ពុជាទទួលបានចំណូលពីការនំាចេញកសិផលជាង២.៦២៩លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍។
