សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានកោតសរសើរយ៉ាងក្រៃលែងចំពោះកងទ័ពអាវសទាំងអស់ដែល ឧទ្ទិសការតស៊ូយ៉ាងខ្លាំងក្លារបស់ខ្លួន ជម្នះរាល់ឧបសគ្គ ការលំបាក និងការគំរាមកំហែងដល់អាយុជីវិត ក្នុងការបម្រើសេវាថែទាំ អប់រំ បង្ការ ព្យាបាល និងសេវាគាំទ្រសារវន្តនានា ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសប្រជាពលរដ្ឋភៀសសឹក ដែលជារួមភាគច្រើនជាស្ត្រី ទារក កុមារ មនុស្សចាស់ និងអ្នកមានពិការភាព។ ប្រការទាំងអស់នេះ បានបង្ហាញឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព គុណតម្លៃនៃកម្លាំងសាមគ្គីភាព […]
Tag: កាកក្របាទកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយរបស់សម្តេចម៉ែ ចែកជូនប្រជានុរាស្ត្ររងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ
បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន […]
ទូតបង់ក្លាដេស ស្នើឱ្យកម្ពុជាជួយគិតគូរផ្នែកមនុស្សធម៌ បើជួបពលករបង់ក្លាដេស ១៣០នាក់ ដែលបានជម្លៀសខ្លួនក្នុងពេលជម្លោះនៅព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ហ្វៃយ៉ា មើស៊ីត កាហ្សី អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសប្រចាំនៅប្រទេសថៃ កម្ពុជា និង ESCAP ដែលមាននិវាសដ្ឋាននៅក្នុងប្រទេសថៃ បានស្នើដល់កាកបាទក្រហមកម្ពុជា ប្រសិនបើបានជួបប្រទះជនជាតិបង់ក្លាដេសដែលជាពលករមកធ្វើការនៅកម្ពុជាត្រូវបានជម្លៀសខ្លួនក្នុងពេលមានជម្លោះប្រដាប់អាវុធថៃនឹងកម្ពុជាប្រមាណ១៣០នាក់ និងមានខ្លះផ្សេងទៀតកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ សូមឱ្យមានការគិតគូរដល់ពួកគេលើផ្នែកមនុស្សធម៌ផង។ សំណើរនេះ បានធ្វើឡើងក្នុងពេលឯកឧត្តមអគ្គរដ្ឋទូតបង់ក្លាដេស និងគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅរសៀលទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងយល់ពីដំណេីរការងារកាកបាទក្រហមកម្ពុជាឲ្យច្បាស់ដេីម្បីស្វែងរកកិច្ចសហប្រតិបត្តិការ […]
លោកជំទាវ ពេជ ចន្ទមុន្នី៖ ក្រោមការដឹកនាំរបស់សម្ដេច ប៊ុន រ៉ានី កាកបាទក្រហម មានម្ចាស់ការហិរញវត្ថុ និងការគ្រប់គ្រងដោយតម្លាភាព
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា ថ្លែងថា ប្រមាណ២៧ឆ្នាំមកនេះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន សម្រេចការងារបានជោគជ័យជាច្រើនអនេក ដែលក្លាយខ្លួនជាស្ថាប័នមានម្ចាស់ការហរិញវត្ថុ បំពេញការងារស្របតាមស្តង់ដារអន្តរជាតិ មានផែនការជាក់លាក់ ជាសមាគមជាតិដែលមានការគ្រប់គ្រងល្អ ការដឹកនាំ តម្លាភាព និងមានការទទួលខុសត្រូវ។ លោកជំទាវស្ត្រីទី១នៅកម្ពុជា ថ្លែងដូច្នេះ តាមរយៈវីដេអូ […]
