នាយករដ្ឋមន្ត្រីកម្ពុជា៖ ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន បើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន

«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន ។ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តីគឺជាស្នូល។ នេះជាសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ […]

កាយរឹទិ្ធកម្ពុជា ៤៧រូប និងអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីកន្លែងបោះជំរំកាយរឹទិ្ធពិភពលោកនៅកូរ៉េខាងត្បូង

គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជាដែលកំពុងស្នាក់នៅបោះជំរំ បានធើ្វដំណើរតាមរថយន្តឆ្ពោះមករដ្ឋធានីសេអ៊ូល មុនការមកដល់របស់ព្យុះ Typhoon Khanun នៅថ្ងៃទី៨ ខែសីហា ២០២៣នេះ។ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ផ្លាស់ប្តូរទីតាំងទៅរដ្ឋធានីសេអ៊ូល។ យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការព្យាករណ៍អាកាសធាតុពីការមកដល់ព្យុះ Typhoon Khanun ប្រភេទព្យុះកម្រិត-II មានល្បឿនខ្យល់លើសពី ១០០គម/ម៉ោង និងមកដល់ឆ្នេរខាងកើតខេត្តប៊ូសាន នាថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ។ […]

អបអរសាទរ!​ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦

កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។ ឯកឧត្តម ហ៊ុន ម៉ាណែតកោតសរសើរចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះជូនប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។ ឯកឧត្តម ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមជួយគាំទ្របេក្ខភាពរបស់កម្ពុជាតាម online ដែលចូលរួមអោយយយើងទទួលបានជោគជ័យ។ សូមបញ្ជាក់ថា ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន៤៧នាក់ ចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១​ ​ដល់ថ្ងៃទី១​២​ ​ខែសីហា​ឆ្នាំ២​០​២​៣​ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកជាមួយនឹងកាយរឹទ្ធិពិភពលោក។​ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី គឺធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ […]

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទីបំផុតយេីងបាននាំសមាគមកាយរិទ្ធិនារីកម្ពុជា ទៅកាន់កម្រិតពិភពលោក

“ទីបំផុតយេីងបាននាំសមាគមកាយរិទ្ធិនារីកម្ពុជា ទៅកាន់កម្រិតពិភពលោក” នេះជាការលើកឡើងលើហ្វេស​ប៊ុក​ផេកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមការពារសិទ្ធិនារីកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន៤៧នាក់នឹងត្រូវចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១​ ​ដល់ថ្ងៃទី១​២​ ​ខែសីហា​ឆ្នាំ២​០​២​៣​ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកជាមួយនឹងកាយរឹទ្ធិពិភពលោក។​ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី គឺធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។ ការបោះជំរំកាយរឹទ្ធិពិភពលោក​ជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយ​ដែលមានសារៈសំខាន់ចំពោះយុវជន​ក្នុងការ​បង្កើនចំណងទំនាក់ទំនងមិត្តភាព​សហប្រតិបត្តិការ​ជាមួយប្រទេសជុំវិញពិភពលោក​ក្នុងន័យពង្រឹង​និងថែរក្សាការពារសន្តិភាព។​ បច្ចុប្បន្ន កាយរឹទ្ធិជាតិកម្ពុជា […]

កាយរឹទិ្ធជាតិកម្ពុជា ៤៧នាក់ ត្រៀមចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ

កាយរឹទិ្ធជាតិកម្ពុជាចំនួន៤៧នាក់ ស្រី២៣នាក់ មកពីរាជធានីភ្នំពេញ១៩នាក់ កំពង់ចាម១៨នាក់ កណ្តាល០៨នាក់ កំពង់ធំ ០១នាក់ និងខេត្តព្រៃវែង០១នាក់ ត្រូវចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ (25th World Scout Jamboree) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយប្ញទ្ធិនារីកម្ពុជា និងជាឧត្តមទីប្រឹក្សានៃកាយរឹទ្ធិជាតិកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយប្រតិភូកាយរឹទិ្ធជាតិកម្ពុជាទាំង […]

5
Promotion