ថ្មីៗនេះ កាសែត The Nation របស់ថៃ បានចុះផ្សាយចោទប្រកាន់ថា ការបំពុលខ្យល់នៅក្រុងបាងកក មានប្រភពពីភ្លើងឆេះនៅក្នុងប្រទេសកម្ពុជា។ ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុកថា ប្រទេសជិតខាងមួយនេះតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្វែរដានទម្លាក់កំហុសមកលើកម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត បានសរសេររៀបរាប់លើផេកហ្វេសប៊ុកនៅថ្ងៃទី១៩ ខែមករា អំពីការពិតនៃគុណភាពខ្យល់យ៉ាងដូច្នេះថា៖ កម្ពុជាបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរកំហុសមកលើយើង។ផ្ទៃមេឃពណ៌ខៀវមិនអាចកើតមានឡើងតាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ ប្រទេសកម្ពុជា បានធ្វើការដោះស្រាយបញ្ហាបំពុលខ្យល់ជារឿយៗ […]