សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តការកែទម្រង់ក្នុងវិស័យកីឡា ទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើតសមិទ្ធផលកីឡា ដើម្បីទាក់ទាញការគាំទ្រកាន់តែខ្លាំងក្លៀវក្លាយ និងទទួលបានភាពជោគជ័យទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ប្រសាសន៍របស់សម្តេចបវរធិបតី ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់ ហើយនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការថែរក្សា និងអភិរក្ស ក្បាច់គុនបុរាណខ្មែរ ផងដែរ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រី​ ក្នុងពិធីបើកជាផ្លូវការ “ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២”​នាល្ងាចថ្ងៃទី១១ កក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ​ “ពានរង្វាន់សម្តេចធិបតី”​ ដោយបើកចំហទូលំទូលាយ […]

កម្ពុជា ជាប្រទេសដំបូងគេក្នុងតំបន់ ដែលមានផ្លូវរត់តាមបណ្ដោយឆ្នេរដ៏ស្រស់ស្អាត

ផ្លូវរត់តាមបណ្ដោយឆ្នេរនៃក្រុងព្រះសីហនុ គឺស្រស់ស្អាតខ្លាំង ពិសេសក្រោយ ការជួសជុល និង សាងសង់ ហេដ្ឋានរចនាសម្ព័ន្ធ ជាច្រើន របស់រាជរដ្ឋាភិបាល បើធៀបព្រឹត្តិការណ៍កីឡាបណ្ដាប្រទេសក្នុងតំបន់ មិនទាន់ មានផ្លូវរត់តាមឆ្នេរស្អាតបែបនេះឡើយ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាបន្តគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដល់ជ័យលាភីការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី ២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការរំឭកដែរថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games […]

លើសពីការប្រកួត! ក្រសួងការបរទេសកម្ពុជា យកព្រឹត្តិការណ៍កីឡាវាយកូនគោលបង្កើតមិត្តភាពរវាងរដ្ឋ អ្នកការទូត និងវិស័យឯកជន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែតុលានេះ បានរៀបចំ «ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ច» នៅក្លឹបវាយកូនគោលហ្គាឌិនស៊ីធី រាជធានីភ្នំពេញ។ ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ចនេះ ត្រូវបានដឹកនាំការប្រកួតដោយឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការអញ្ជើញចូលរួមពីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធានបេសកកម្មការទូតស្ថាប័ន អង្គការអន្តរជាតិ មួយចំនួនប្រចាំនៅកម្ពុជា ព្រមទាំងវិនិយោគិន/ធុរជនជាតិ និងអន្តរជាតិដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់កីឡាករទាំងអស់ដែលចេញទៅប្រកួតនៅក្រៅប្រទេស ត្រូវបង្កើតឱ្យមានការចងចាំដ៏ល្អពីកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នារសៀល​ថ្ងៃ​ទី២០ កញ្ញា ២០២៣ នៅវិមានសន្តិភាព។ សម្តេចធិបតី មានប្រសាសន៍ថា កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ៗរូប។ ជាងនេះទៅទៀត អ្វីដែលរឹតតែពិសេសសម្រាប់កម្ពុជា និងជាមោទនកភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ […]

សម្តេច ស ខេង ផ្តល់អនុសាសន៍ដល់ប្រតិភូកីឡាក្រសួងមហាផ្ទៃ ៤៨នាក់ ត្រៀមទៅប្រកួតកីឡាកម្រិតពិភពលោក នៅកាណាដា

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមខ្លួនចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។ […]

ក្រសួងអប់រំ ប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត បន្ទាប់ពីឯកឧត្តម បានប្រកាសលាឈប់ពីប្រធានកីឡាបាល់ទាត់ ប្រសិនបើការប្រកួតក្នុងកីឡាបាល់ទាត់បុរសអាយុ ២២ឆ្នាំ មិនឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់ទេនោះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ […]

5
Promotion