ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ចេញសេចក្ដីសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។ គួរបញ្ជាក់ថា ថ្មីៗនេះ មានករណីនារីម្នាក់បានចូលវះកាត់កែសម្ផស្សយកខ្លាញ់ក្បាលពោះចេញ នៅគ្លីនិកបូរិន្ទ កោះពេជ្រ។ គ្លីនិកដឹងថាមិនស្រួល ក៏ដឹកអ្នកជំងឺចេញ ហើយបានតែមួយថ្ងៃក៏បានស្លាប់។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា […]
