អភិបាលខេត្តកំពង់ធំ ប្រាប់ឲ្យព​លរដ្ឋប្រុងប្រយ័ត្ន ​ខណៈ​ទឹក​ស្ទឹង​ស្ទោងនិង​​ស្ទឹង​សែន បន្តហក់​ឡើង​ដោយសារ​ទឹកភ្លៀង

ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទឹកស្ទឹងស្ទោង និងស្ទឹងសែន កើនឡើងយ៉ាងឆាប់រហ័សប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការរី បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលកើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួន នៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ […]

រាជរដ្ឋាភិបាល គ្រោងបន្តស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនានា ក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅភូមិដងក្តា ខេត្តកំពង់ធំ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យខ្សែផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដែលគ្រោងស្ថាបនាដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឳកាសនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , […]

5
Promotion