អ្នកនាំពាក្យ៖ ជីនិងថ្នាំកសិកម្មដែលកម្ពុជានាំចូលជាង ៦០០លានដុល្លារ បានបង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ជាង ៩ ០០០លានដុល្លារ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានលើកឡើងថា ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការនាំចូលធាតុចូលកសិកម្មមិនមែនជាការខាតបង់នោះទេ ជាពិសេសការនាំចូលនូវអ្វីដែលយើងនៅមិនទាន់មានសមត្ថភាពផលិតបាននៅឡើយ ដូចជាជីថ្នាំគីមីជាដើម។ ផ្ទុយទៅវិញ វាគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិយ៉ាងធំធេង។ បើតាមអ្នកនាំពាក្យដដែល ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ […]

រដ្ឋមន្ត្រីបីរូប រួមគ្នាដោះស្រាយកង្វល់របស់ប្រជាកសិករ ជុំវិញការឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម

ឆ្លើយតបនឹងក្តីកង្វល់របស់បងប្អូនប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាមកលើវិស័យកសិកម្ម ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ក្រសួងកសិកម្ម បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២៖ ១. ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរួមគ្នាជួយធានាការផ្គត់ផ្គង់ប្រេងគាំទ្រដល់វិស័យកសិកម្ម។ ទន្ទឹមនេះ ក្រសួងបានចេញសេចក្តីណែនាំដល់មន្ទីរកសិកម្មគ្រប់ខេត្តក្រុងទាំងអស់ ឱ្យតាមដានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងសហការជាមួយមន្ទីររ៉ែនិងថាមពល ក៏ដូចជាមន្ទីរពាណិជ្ជកម្ម ដើម្បីផ្តល់ការអន្តរាគមន៍ភ្លាមៗ បើមានការឡើងថ្លៃខុសប្រក្រតី ឬក៏មានការខ្វះខាតការផ្គត់ផ្គង់។ ២. ពាក់ព័ន្ធនឹងបញ្ហាជីកសិកម្ម៖ ក្រសួងបានជួបប្រជុំវាយតម្លៃជាមួយក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មធំៗមួយចំនួន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី និងបានវាយតម្លៃជាបឋមថា […]

ច្រកថ្មី! ឡាវបើកផ្លូវឱ្យកម្ពុជាដឹកជញ្ជូនកសិផលឆ្លងកាត់ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា នឹងអាចនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ បន្ទាប់ពីរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) សម្រាប់បើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះ។  ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងថា នៅថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​រដ្ឋមន្ត្រី ឌិត​ ទីណា​ បានជួបប្រជុំទ្វេភាគី​ និងធ្វេីជាសក្ខីភាពលេីការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​។ ក្នុងជំនួប​ […]

ផលិតផលខ្មែរពិតៗ! ធ្លាប់តែឮត្រីខកំប៉ុង ឥឡូវខ្មែរយេីងមានអន្ទង់ខកំប៉ុង ជាគំនិតផ្តួចផ្តើមរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម 

ធ្លាប់តែឮត្រីខកំប៉ុង ឥឡូវយើងមានអន្ទង់ខកំប៉ុងដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផលិតផលអន្ទង់ខកំប៉ុងនេះផលិតដោយមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផល ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងមានរស់ជាតិឆ្ងាញ់ពិសេស។ នេះបេីតាមការលេីកឡេីងពីលោក​ ឡាច ធា ដែលជាអ្នកផ្តួចផ្តើមផលិតត្រីខខ្មែរដំបូងគេនៅកម្ពុជា។  ក្រៅពី​អន្ទង់ខកំប៉ុង ត្រីរៀលខ្មែរ ខកំប៉ុង ក៏បានចេញជារូបរាងផងដែរក្រោមការផ្ដួចផ្ដើម និងដឹកនាំដោយឯកឧត្តម រដ្ឋមន្ត្រី​ ឌិត ទីណា។  ខណៈដែលត្រីខកំប៉ុងភាគច្រើន […]

ក្រសួងកសិកម្ម ចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ ១៣ លានដុល្លារដល់កសិករផលិតស្រូវនៅខេត្តចំនួន៤

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម បានចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារនិងជំនួយឥតសំណង​ជិត១លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩មកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាសុីនច្រូត ត្រាក់ទ័រ ម៉ាសុីនបូមទឹក […]

ក្រសួងកសិកម្ម ​​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្ថិតិជលផលឌីជីថល សម្រាប់គ្រប់គ្រងនិង​អភិវឌ្ឍ​​​​ធនធានជលផល

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ឱ្យប្រើ​ប្រាស់​​នូវប្រព័ន្ធស្ថិតិជលផលឌីជីថល (Online FishStat System) ដែលជាបច្ចេកវិទ្យាថ្មីមួយ សម្រាប់គ្រប់គ្រងនិង​អភិវឌ្ឍ​​​​ធនធានជលផល។ ពិធីប្រកាសដាក់ឱ្យប្រើ​ប្រាស់​​នូវប្រព័ន្ធស្ថិតិជលផលឌីជីថលនេះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋា​គារ​សាន់&មូន រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មាន​ការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន វិទ្យាស្ថាន អធិការរដ្ឋបាលជលផល​២៥ ខណ្ឌរដ្ឋបាលជលផល […]

អបអរសារទរ! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ ចំនួន​ ១៤តោន​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង

នៅថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៥​ នេះ​ គ្រាប់ស្វាយចន្ទី​កម្ពុជា​ចំនួន​ ១៤​តោន​ ដែលត្រូវបានកែច្នៃសម្រេច​ ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល​ តាមរយៈការគាំទ្របច្ចេកទេស​ និងវាយតម្លៃពីក្រុមហ៊ុនដៃគូ​សហភាពអឺរ៉ុប​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង។ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចាត់ទុកថា​ ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ […]

រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រកាសដំណឹងល្អ គឺសហព័ន្ធស្រូវអង្ករកម្ពុជា យល់ព្រមជួយសម្រួលតម្លៃស្រូវស្រង៉ែឱ្យសមរម្យជូនប្រជាកសិករ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១១ ខែសីហានេះ បានប្រកាសថា សហព័ន្ធស្រូវអង្ករកម្ពុជា យល់ព្រមជួយសម្រួលតម្លៃស្រូវស្រង៉ែឱ្យសមរម្យជូនប្រជាកសិករ។ នេះជាដំណឹងល្អ បន្ទាប់ពីឯកឧត្តមបានជួបប្រជុំជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីកំណត់មូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងរៀបចំយុទ្ធសាស្ត្រដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានឲ្យដឹងថា អង្គប្រជុំបានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។ បើតាមឯកឧត្តម ឌិត ទីណា ជាវិធានការណ៍រយៈពេលមធ្យម និងរយៈពេលវែង យើងនឹងធ្វើពិពិធកម្មពង្រីកទីផ្សារនាំចេញឱ្យទូលំទូលាយជាងទីផ្សារសព្វថ្ងៃ […]

រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណេីរ  កាលពីចុងសប្តាហ៍នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់ និងប្រព័ន្ធស្រោចស្រព […]

ឯកឧត្តម ឃឹម ហ្វីណង់៖ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងតម្លៃល្អបើធៀបទៅនឹងឆ្នាំកន្លងទៅ ផ្ទុយពីការផ្សព្វផ្សាយរបស់ក្រុម MMO

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន ថតយកប្រតិកម្មរបស់កសិករ ដើម្បីធ្វើជាចម្លើយបំភ្លឺតបទៅដល់ក្រុម MMO ដែលផ្សព្វផ្សាយខុសពីការពិត។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ខែមីនានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ […]

5
Promotion