កាលពីថ្ងៃពុធ ទី១៦ ខែកក្កដាម្សិលមិញ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏សម្បើមមួយ នៅទីក្រុងដាម៉ាស ដោយបានបំផ្ទុះផ្នែកមួយនៃក្រសួងការពារជាតិ និងវាយប្រហារជិតបរិវេណវិមានប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ស្ថានការណ៍នាពេលនេះមានភាពស្មុគស្មាញ ប៉ុន្តែលោកបានបញ្ជាក់ថា វាហាក់ដូចជាមានការយល់ច្រឡំ ដែលបណ្តាលឱ្យមានបញ្ហានេះកើតឡើង។ លោកថា វឌ្ឍនភាពឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងនឹងត្រូវធ្វើឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។ ប្រភពពីក្រុមសង្រ្គោះក្នុងប្រទេសស៊ីរីបានថ្លែងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្រសួងការពារជាតិស៊ីរី បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខចំនួន ៥នាក់។ […]
Tag: ក្រសួងការពារជាតិ
សមត្ថកិច្ចកំពុងស្រាវជ្រាវ ! ជនបំពុលសង្គម អែម ពិសិដ្ឋ បង្កើតព័ត៌មានមិនពិត ញុះញង់ប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល!
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបំភ្លឺព័ត៌មានជូនសាធារណជនឱ្យបានជ្រាបថា ថ្មីៗនេះ មានគណនី TikTok មួយឈ្មោះ «Amy Richard310» និងគណនី Facebook ឈ្មោះ «Piseth PG EM» បានផលិត និងបង្ហោះវីដេអូដែលមានខ្លឹមសារញុះញង់រើសអើង បង្កើតព័ត៌មានមិនពិត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ហើយបំបាក់ទឹកចិត្តកងទ័ព ដោយគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស […]
មិនមានការដកថយ! ក្រសួងការពារជាតិអះអាងថា កងទ័ពកម្ពុជានៅតែបន្តឈរជើងការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា
ក្រសួងការពារជាតិបានចេញសេចក្ដីថ្លែងការណ៍អះអាងថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ក្នុងសេចក្ដីថ្លែងការណ៍បានឱ្យដឹងថា រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។ ក្រសួងបានបញ្ជាក់ថា កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានាផងដែរ។ លើសពីនេះ កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជា ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង […]
