អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង និង គណៈប្រតិភូ បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅម៉ោង១រសៀល ថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ វត្តមានអញ្ជើញដល់របស់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចសា្វគមន៍ ដោយឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមន្រ្តីយោធាជាន់ខ្ពស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទជាច្រើនរូប។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ […]