រដ្ឋមន្ត្រីពាណិជ្ជកម្មដាក់ការសង្ស័យថា ស្ថានីយ៍ប្រេងឥន្ធនៈខ្លះបិទទ្វារបណ្តោះអាសន្ន មិនមែនអស់ស្កុកទេ អាចទុកលក់ពេលឡើងថ្លៃខ្លាំង! 

នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយ៍ប្រេងឥន្ធនៈប្រតិបត្តិការអាជីវកម្មជាង ៦ ៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែមីនា មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត ២ ០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ […]

មកដឹងពីកាតព្វកិច្ចរបស់ស្ថានីយនិងដេប៉ូលក់ប្រេងឥន្ធនៈ ចំពោះអតិថិជននិងស្ថាប័នមានសមត្ថកិច្ច

តាមរយៈសេចក្តីណែនាំ នៅថ្ងៃទី០៩ មីនា ឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្ម បានណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ​នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ស្ថានីយ និងដេប៉ូ នៅក្នុងបណ្តាញចែកចាយរបស់ខ្លួន ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដើម្បីធានាបាន​នូវតម្លាភា​ពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ។ លើសពីនេះ ដើម្បីពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ ក្រុមហ៊ុន ចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្ថានី​យ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត […]

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ មន្ត្រីជំនាញបានចាត់វិធានការស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលឆ្លៀតឱកាសដំឡើងថ្លៃហួសហេតុ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានឱ្យដឹងថា នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៦ មន្រ្តីនៃនាយកដ្ឋានកិច្ចការបច្ចេកទេសនិងមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីសាខា ក.ប.ប. រាជធានី ខេត្ត បានបន្តសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីររ៉ែនិងថាមពល ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ធ្វើការចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ ពិនិត្យគុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ ក្នុងគោលបំណងធានាការលក់និងជំរុញឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេសនិងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី ពិសេសគោរពឱ្យបានតាមតាមសេចក្ដីជូនដំណឹងស្ដីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ […]

គាំទ្រផលិតផលជាតិ ជួយកសិករខ្មែរ! ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ កំពុងដាក់តាំងលក់នៅមាត់ស្ទឹងសៀមរាប 

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦ កំពុងរៀបចំនៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១០ព្រឹក ដល់ ៨យប់។ ពិព័រណ៍នេះមានក្រុមហ៊ុន សហគ្រាស អាជីវករ ផលិតផលករ សហគមន៍ អ្នកដាំដុះ ចូលរួមចំនួន ៩២ និងមានស្តង់ចំនួន […]

ពិព័រណ៍ផលិតផលខ្មែរក្នុងគោលដៅបណ្តុះស្មារតីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក នឹងធ្វើឡើងនៅចុងខែកញ្ញានេះ

ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ។ បើតាមក្រសួងពាណិជ្ជកម្ម ថាព្រឹត្តិការណ៍ពិព័រណ៍រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងបណ្តុះស្មារតីចូលរួមជំរុញគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត ដែលជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក។ […]

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនចិន ចុះអនុស្សរណៈយោគ​យល់គ្នា សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន៥០ម៉ឺនតោនទៅកាន់ប្រទេសចិន

នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO […]

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គាំទ្រការអភិវឌ្ឍផលិតកម្មថ្នាំជក់កម្ពុជា សម្រាប់នាំចេញកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារជប៉ុន

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុន JTI ក្នុងការជំរុញផលិតផលថ្នាំជក់កម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សម្រាប់ធ្វើការកែច្នៃវេចខ្ចប់ និងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ពិសេសទីផ្សារក្នុងប្រទេសជប៉ុន។ លោកជំទាវ បានថ្លែងបែបនេះ ក្នុងក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោកជំទាវរដ្ឋមន្ត្រី […]

កម្ពុជា បដិសេធចោលទាំងស្រុងចំពោះការចុះផ្សាយថា មានក្រុមហ៊ុនរបស់កូរ៉េខាងជើងធ្វើអាជីវកម្មនៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម ចេញមកបញ្ជាក់ថា ក្រសួងមិនបានចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នោះទេ ធ្វើអាជីវកម្មនៅកម្ពុជា។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាញសារព័ត៌មាន NK News បានចុះផ្សាយអំពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងសាធារណរដ្ឋ ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីនេះ ក្រសួងពាណិជ្ជកម្ម បដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយ ដោយ NK News […]

កម្ពុជា ដាក់​ឱ្យប្រើ​ប្រាស់​​ជា​ផ្លូវការ«មជ្ឈមណ្ឌល​សេវា​នាំ​ចេញ»ដើម្បីពង្រីក​សក្ដានុពល​ផលិត​ផល​​ទៅ​កាន់​ទីផ្សារអ​ន្តរ​ជាតិ

ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មជ្ឈមណ្ឌលសេវានាំចេញ» (Export Service Center-ESC) នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ «មជ្ឈមណ្ឌលសេវានាំចេញ»បង្កើតឡើងដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជួយឱ្យអ្នកនាំចេញ ទទួលបាននូវការយល់ដឹងសំខាន់ៗ ដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញ ជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពល នៅក្នុងទីផ្សារគោលដៅ។ ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ […]

ផលិតផលមាន​ដើមកំណើត​នៅកម្ពុជា នឹង​ទទួល​បានអត្ថ​ប្រ​​យោ​ជ​ន៍​​ពី​ប្រព័​​ន្ធអនុគ្រោះ​​ពន្ធ GSP របស់ប្រទេ​ស​ន័រ​វេស

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រុមហ៊ុននាំចេញកម្ពុជា អាចទទួលបានអត្ថ​ប្រ​យោជ​ន៍ជា​ច្រើនពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ។ តួយ៉ាង គឺ​ផ​លិតផលទាំងអស់ដែលមានដើមកំណើតនៅ​ប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញ​ទាំងនោះ​ត្រូវអនុ​លោមតាមវិធាន​ដើមកំ​ណើត​ទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP។ ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) […]

5
Promotion