លទ្ធផលឆមាស១! ក្រសួងមហាផ្ទៃឆ្លើយតបសំណូមពរប្រជាពលរដ្ឋជាង ១៦៥ករណីតាមហ្វេសប៊ុក

ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៤ ខែកក្កដានេះ ដោយបង្ហាញអំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥នេះ។ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥ នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម ស សុខា និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម […]

រឿងអាស្រូវ ! រដ្ឋបាលខេត្តកំពត នឹងស្នេីទៅក្រសួងមហាផ្ទៃ ចាត់វិធានការលើលោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរី

រដ្ឋបាលខេត្តកំពត នឹងស្នេីទៅក្រសួងមហាផ្ទៃ ដេីម្បីចាត់វិធានការលោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរីបន្ទាប់ពីបានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរកិត្តិយសរបស់ខ្លួន និងអង្គភាព។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពតនាថ្ងៃទី៣ ខែមិថុនានេះ បានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញ មានព័ត៌មានលើបណ្តាញសង្គមជាច្រើនគណនីបានបង្ហោះឃ្លីបវីដេអូ លោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរី។ ជុំវិញករណីនេះ លោក ហេង ងួនស្រ៊ុន […]

5
Promotion