លោក ជា ធីរិទ្ធ ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជុំវិញបញ្ហាកុមារសុំទានតាមដងផ្លូវ ដោយបានចោទសួរទៅក្រសួងសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ថា តើពេលណាអាចដោះស្រាយបញ្ហានេះបាន? ខណៈដែលក្រសួងបានប្តេជ្ញាដោះស្រាយបញ្ហានេះ ជិត ២០ឆ្នាំហើយ នៅតែធ្វើមិនបាន។ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ លោក ជា ធីរិទ្ធ បានសរសេររៀបរាប់ថា៖ […]
Tag: ក្រសួងសង្គមកិច្ច
វិទ្យុអាស៊ីសេរី គួរអប់រំ ណែនាំពង្រឹងវិជ្ជាជីវៈដល់បុគ្គលិករបស់ខ្លួនបន្ថែមទៀត
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានរចុះផ្សាយព័ត៌មានកាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា “អ្នកឃ្ល មើលថា ក្រសួងសង្គមកិច្ចពុំបានគាំពារក្រុមជនងាយរងគ្រោះ ដោយសារអំពើពុករលួយ” ដែលមានខ្លឹមសារទាក់ទងនឹងការចកបណ្ណ សមធម៌ដោយប្រកាន់បក្សពួក ការចែកអំណោយសង្គ្រោះបន្ទាន់មិនមានតម្លាភាព និង ការរំលោភសិទ្ធិមនុស្សលើជនជាប់ឃុំនៅ មណ្ឌលព្រៃស្ពឺ ដែលការផ្សាយព័ត៌មានបែបនេះគឺគ្មានមូលដ្ឋានច្បាស់លាស់ មានលក្ខណៈមួលបង្កាច់ និង គ្មានវិជ្ជាជីវៈ មានចេតនា ទុច្ចរិត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ គឺជាការបង្កើតនូវវប្បធម៌ម្ចាស់ការ
គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺជាកម្មវិធីមួយដែលបានដាក់ចេញ ដើម្បីត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍ គាំពារសង្គមដែលមានលក្ខណៈសមស្របឆ្លើយតប […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តរក្សានយោបាយគាំពារសង្គម ពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ហើយមិនបោះបង់ពលរដ្ឋណាម្នាក់ចោលដោយគ្មានការថែទាំនោះឡើយ។ សម្តេចធិបតីបានថ្លែងថា ថវិការតិច ឬច្រើនមិនសំខាន់ទេ សំខាន់តើមានទឹកចិត្តជួយឬអត់? នោះហើយជានយោបាយរាជរដ្ឋាភិបាល តិច ឬច្រើន គឺមិនឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយគ្មានការយកចិត្តទុកដាក់ ដោយសារភាពក្រីក្រនោះទេ។ បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី, គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។ គោលនយោបាយគាំពារសង្គម […]
រដ្ឋមន្រ្តីសង្គមកិច្ច លើកទឹកចិត្តអ្នកកំពុងបន្សាបគ្រឿងញៀន ហាត់ពត់លត់ដុំខ្លួនកសាងអនាគតឡើងវិញ
ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅកែវផុស ខេត្តព្រះសីហនុ។ ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនឱ្យប្រឹងប្រែងហាត់កីឡា ហាត់ពត់ ឡុតដំខ្លួនឱ្យមានភាពអត់ធ្មត់ និងជឿជាក់ថាសង្គមមិនមានការរើសអើងដល់អ្នកដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជាតិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ […]
