អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបង្ហាញការសោកស្ដាយ និងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពបំភ្លើស បំភាន់ និងបំភ្លៃអត្ថន័យផ្ទាំងស្លោកសន្តិភាព ដែលបានបង្ហោះលើបណ្តាញសង្គម Facebook ដោយគណនីមួយឈ្មោះ «Sothea Chhin» ធ្វើឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់គំនិតសាធារណៈ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅពាក់កណ្តាលស្ពានខ្ពស់ជាងគេ(ទាំងសងខាង)នៃគម្រោងផ្លូវជាតិលេខ១០ (សំឡូត-បាត់ដំបង,វាលវែង-ពោធិ៍សាត់,ក្រុងខេរភូមិន្ទ-កោះកុង) ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម […]
