ដ្បិតតែផ្ទុះនៅឥណ្ឌា ប៉ុន្តែជំងឺនីបាហ៍ កំពុងបង្កក្តីបារម្ភនៅជុំវិញពិភពលោក ខណៈវាជាជំងឺងាយឆ្លងដ៏កាចសាហាវស្រដៀងគ្នានឹងជំងឺរាតត្បាតកូវីដ-១៩ដែរ។ ដ្បិតតែវីរុសនីប៉ាហ៍ មិនទាន់ឆ្លងរាតត្បាតខ្លាំងជាសកល ប៉ុន្តែប្រទេសនានាកំពុងចាត់វិធានការទប់ស្កាត់ ដោយបង្កើនការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងព្រលានយន្តហោះ ចំពោះអ្នកដំណើរដែលមកពីតំបន់ផ្ទុះមេរោគជាពិសេសឥណ្ឌា ហើយត្រៀមលក្ខណៈបច្ចេកវិទ្យាតេស្ត និងឱសថព្យាបាលជាដើម។ សម្រាប់កម្ពុជាក្រសួងសុខាភិបាលបាននិងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការរបូតជំងឺនីប៉ាស៍ចូលក្នុងប្រទេស។ជាក់ស្តែងឯកឧត្តម ឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលជាមួយក្រុមហ៊ុនខេមបូឌាអ៊ែរផតអិនវេសមិនខូអិលធីឌីឯ.ក (CAIC) និងថ្នាក់ដឹកនាំទទួលបន្ទុកជំងឺឆ្លងវិទ្យាស្ថានជាតិសុខាភាពសាធារណៈវិទ្យាស្ថានប៉ាស្ទ័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមន្រ្តីចត្តាឡីស័ក នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៦ បានចុះពិនិត្យកាអនុវត្តការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីបង្ការនិងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានាជាពិសេសជំងឺនីប៉ាស៍ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អាស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាបច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ចក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យលើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដាក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេសដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋានក្រុមហ៊ុនហើរហោះមន្ទីរពេទ្យជាតិនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត។ ជាជំហានបន្ទាប់ត្រូវមានលំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ការរកឃើញការដាក់ឱ្យនៅដាច់ដោយឡែកការបញ្ជូនការព្យាបាលនិងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ៕
Tag: ក្រសួងសុខាភិបាល
សូមប្រយ័ត្ន! កម្ពុជា ធ្លាប់រកឃើញវីរុសនីប៉ាហ៍លើសត្វប្រចៀវ តែមិនទាន់រកឃើញលើមនុស្សនៅឡើយ
ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus)។ ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺនីប៉ាហ៍ (Nipah)គឺ ជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមក មនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គ របស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី៤០ភាគរយទៅ៧០ភាគរយ។ វីរុសរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅ ប្រទេសម៉ាឡេស៊ី […]
រដ្ឋមន្រ្តីសុខាភិបាល៖ ទោះនៅលេីកោះឆ្ងាយដាច់ស្រយាលក្តី សេវាសុខាភិបាលត្រូវតែប្រកបដោយគុណភាពសម្រាប់ប្រជាជនគ្រប់រូប
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ទោះនៅដែនកោះឆ្ងាយក្តី ក៏ប្រជាជនយើងគ្រប់រូបទទួលបានសេវាសុខាភិបាលមានគុណភាព និងស្មារតីមនុស្សធម៌។ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់បន្តប្រឹងប្រែងក្នុងភារកិច្ចបម្រើសេវាឱ្យកាន់តែល្អប្រសើរ ដេីម្បីកសាងស្នាមញញឹមជូនប្រជាពលរដ្ឋ អោយក្លាយជាការតបស្នងចំពោះភារកិច្ចដ៏ថ្លៃថ្លា និងការលះបង់ខ្ពស់របស់សហភាតរៈសុខាភិបាលយេីង។» ការលើកឡើងបែបនេះ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទីបីនាឱកាសព្រះរាជបុណ្យអុំទូក បានឆ្លៀតចុះពិនិត្យដោយមិនជូនដំណឹងមុន នៅមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅលើដែនកោះកណ្តាលសមុទ្រ ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមបានសង្កេតឃើញថា៖ បុគ្គលិកនៅប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ, […]
អាម៉េរិក ប្រគល់ម៉ាស៊ីនថតសួត ឌីជីថលដ៏ទំនើប ៣គ្រឿង ដែលមានតម្លៃ ៣០ម៉ឺនដុល្លារ ដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង
សហរដ្ឋអាម៉េរិក បានប្រគល់ម៉ាស៊ីនថតសួត ឌីជីថលដ៏ទំនើប ចំនួន ៣គ្រឿង ដែលមានតម្លៃ ៣០ម៉ឺនដុល្លារ ដល់កម្មវិធីជាតិប្រយុទ្ធនឹងរបេងរបស់កម្ពុជា។ ពិធីប្រគល់ម៉ាស៊ីនថតសួតនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានវត្តមានលោក Benjamin Chiang ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ម៉ាស៊ីនទំនើបទាំងនេះ ជាជំនួយរបស់សហរដ្ឋអាម៉េរិក ហើយនឹងពន្លឿនការស្វែងរក និងបង្កើនភាពត្រឹមត្រូវ របស់ជំងឺរបេង […]
រដ្ឋមន្រ្តីសុខាភិបាល ណែនាំក្រុមគ្រូពេទ្យត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ និងអ្នកជំងឺប្រើប័ណ្ណប.ស.ស និងមូលនិធិសមធម៌
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ និងអ្នកជំងឺបសស អ្នកជំងឺមូលនិធិសមធម៌ ក្នុងការសម្របសម្រួលដល់ប្រជាពលរដ្ឋ ដើម្បីបង្ករឱ្យមានភាពងាយស្រួល លំហូច្បាស់លាស់។ បន្ថែមពីនេះ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឬអ្នកជំងឺ ដោយឥរិយាបថ កាយវិការល្អ ត្រូវស្តាប់រាល់ការលើកឡើងរបស់អ្នកជំងឺ ដើម្បីជាផ្នែកមួយ ជួយដល់ការយល់អំពីស្ថានភាពរបស់អ្នកជំងឺកាន់តែច្បាស់លាស់ មុននឹងធ្វើការសន្និដ្ឋានបានត្រឹមត្រូវសមស្រប។ លើសពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត អំពីបញ្ហាសុខភាពមាតា កុមារ ទារក […]
កម្ពុជាគ្មានការរើសអើង! ពលរដ្ឋ និងជនបរទេសដែលបញ្ជូនចេញពីប្រទេសថៃ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជាយកចិត្តទុកដាក់បំផុត
ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងជនបរទេសដោយគ្មានការរើសអើង ជាពិសេសក្នុងស្ថានភាពដែលមានបងប្អូនប្រជាពលរដ្ឋជាពលករគ្រួសាររបស់គាត់ និងជនបរទេសដែលបានបញ្ជូនពីប្រទេសថៃមកកម្ពុជា ឬបញ្ជូនចេញ។ ជាក់ស្ដែងនៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២៥វេលាម៉ោង ១៣ និង ៣០ នាទី មន្ត្រីសុខាភិបាលខេត្តបាត់ដំបងបានទទួលកុមារអាយុ ១១ ខែឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសកម្ពុជា ជាបន្ទាន់។ កុមារត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង រួចបានបញ្ជូនជាបន្ទាន់មកធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ដោយយកចិត្តទុកដាក់បំផុត។ កុមារត្រូវបានសង្គ្រោះនិងថែទាំ ក្រោមការបន្តតាមដានព្យាបាល ឆ្លើយតបទៅនឹងរោគវិនិច្ឆ័យ និងស្ថានភាពជាក់ស្តែងរបស់គាត់ ដោយក្រុមវេជ្ជបណ្ឌិតជំនាញ […]
វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រេីនរំលឹកឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋ ចាប់ពីពេលនេះតទៅ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រេីនរំលឹកឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ គឺតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋ ចាប់ពីពេលនេះតទៅ។ លោកជំទាវបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដេីម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុដកូវីដ-១៩ បំប្លែងថ្មី។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែឧសភា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងថា ដោយសារស្ថានភាពកេីតមានការឆ្លងឡេីងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ […]
៦៤% ស្លាប់ដោយសារជំងឺមិនឆ្លង! សម្តេច ឃួន សុដារី ចោទសួរថាហេតុអ្វីបានជាជំងឺនេះមានការកើនឡើងគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង?
ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា៖ «សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប។ កាលណាបើមនុស្សយើងមិនមានសុខភាពល្អទេ នោះគឺយើងនឹងមិនអាចធ្វើការងារអ្វីបានឡើយ។ បើទោះបីជាអាចធ្វើការងារបាន ក៏ផលិតភាព និងប្រសិទ្ធភាពការងារមិនសូវជាល្អដែរ។ […]
គណៈកម្មការទី៨ រដ្ឋសភា កោតសរសើរមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំពោះការផ្តល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា) នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះមកពិនិត្យវឌ្ឍនភាព នៃការផ្ដល់សេវាជូនប្រជាជននៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ គណ:ប្រតិភូ បានទស្សនកិច្ច តាមផ្នែក សំខាន់ៗ ក្នុងមន្ទីរពេទ្យជាក់ស្ដែងដូចជា នៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែក […]
ក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ បើស្ថិតក្នុងតំបន់មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ឬពណ៌ស្វាយ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស។ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត ដែលមានពណ៌ខៀវ (ល្អណាស់) ពណ៌បៃតង (ល្អ) […]
