គណៈប្រតិភូចិនមកពីខេត្តសានទុង សម្លឹងឃើញកម្ពុជា ជាទិសដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គណៈប្រតិភូចិនមកពីខេត្តសានទុង សម្លឹងឃើញកម្ពុជាជាទិសដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងនាថ្ងៃទី៧ មីនា លោកស្រីប្រធានគណៈប្រតិភូ សង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ហើយសន្យាខិតខំកៀរគរវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរ។ ជាការឆ្លើយតប ឯកឧត្តម តឹក រ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ថ្លែងអំណរគុណចំពោះការជឿទុកចិត្តមកលើប្រទេសកម្ពុជា និងស្វាគមន៍ការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន BUCG បន្តរួមចំណែកអភិវឌ្ឍក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) ដែលជាក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ […]

ប្រធានផ្នែកក្រុមហ៊ុន Alibaba ថា ការប្រើសេវាកម្មស្នើសុំទិដ្ឋាការកម្ពុជា ពីសំណាក់ប្រជាជនចិនកំពុងកើនទ្បើងខ្លាំង

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង […]

ក្រុមហ៊ុន CRCC មានផែនការវិនិយោគគម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងធំៗពីរទៀត

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង […]

នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការបន្តសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ នៅក្នុងជំនួបនេះ លោក លី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន CP Group នៅកម្ពុជា ក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ […]

ក្រុមហ៊ុន CMEC គ្រោងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ លើវិស័យថាមពលហ្គាស

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណចំពោះ […]

ក្រុមហ៊ុន China Datang ប្តេជ្ញាបង្កើនទុន ៦០០លានដុល្លារ ដើម្បីវិនិយោគក្នុងវិស័យថាមពលនៅកម្ពុជា

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ក្រុមហ៊ុន CNEE របស់ចិន នឹងបន្តពង្រីកការវិយោគលើវិស័យផ្សេងៗទៀត នៅកម្ពុជា

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ខាង ហ៊ូពាវ (Kang Hubiao) អគ្គនាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & […]

សម្តេចធិបតីនាយករដ្ឋមន្រ្តីសង្ឃឹមថា ក្រុមហ៊ុនថាមពលចិនដែលវិនិយោគជិត ៣ពាន់លានដុល្លារនៅកម្ពុជា នឹងបន្តដាក់ទុនបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group  និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ លោក ហាន ស៊ាជុន (Han Xiaojun) […]

5
Promotion