ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានដំណើរការបើកសាកល្បងរថភ្លើងទិញពីជប៉ុនលើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូ គឺ Kiha183-4559, Kiha 182- 7561, Kiha182-7552 និងKiha182-4558។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ(ភ្នំពេញ-ប៉ោយប៉ែត)បន្ទាប់ពីផ្អាករយៈពេលវែង។ […]