ខ្មែរជួយខ្មែរ! ខេត្តតាកែវត្រូវការកម្មករបន្ទាន់ប្រមាណ ១៤,០០០ នាក់ ក្នុងវិស័យរោងចក្រ សហគ្រាស

ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក ដែលជាដំណឹងដ៏ល្អសម្រាប់ពលករ-ពលការិនី ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ […]

រដ្ឋបាល​ខេត្តតាកែវ គ្រោង​​នឹង​ដាំ​ដើមឈើតាម​មាត់បឹ​ងតា​​កែវ ត្រៀមសម្រាប់​​បុណ្យទន្លេ ឆ្នាំក្រោយ

អាជ្ញាធរខេត្តតាកែវ គ្រោងនឹងចាប់ផ្ដើមដាំដើមឈើនៅតាមមាត់បឹងតាកែវ នៅពេលឆាប់ៗនេះ ដើម្បីធ្វើយ៉ាងណាកែលម្អសោភ័ណភាពផ្ទៃបឹងតាកែវឱ្យកាន់តែស្រស់បំព្រងមួយកម្រិតទៀត នៅពេលដែលបឹងតាកែវនឹងត្រូវរៀបចំជាទីតាំងបុណ្យទន្លេនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងពិធីរៀបចំវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល៣ឆ្នាំ(២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅព្រឹកថ្ងៃ អង្គារ៍ ទី ១៩ ខែ វិឆ្ឆាកា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា នៅខែមីនា ឆ្នាំ ២០២៥ខាងមុខនេះ ខេត្តតាកែវ ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ពិធីបុណ្យទន្លេ ដោយយើងជ្រើសរើសយកបឹងតាកែវធ្វើជាទីតាំង ដូច្នោះមន្រ្តីជំនាញពាក់ព័ន្ធ រួមនិងអាជ្ញាធរក្រុងដូនកែវ ត្រូវចូលរួមសហការគ្នាកែលម្អសោភ័ណភាពជុំវិញបឹងតាកែវឱ្យមានសោភ័ណភាពស្រស់បំព្រងជាពិសេសត្រូវចាប់ផ្ដើមដាំដើមឈើតាមមាត់បឹងក្នុងពេលឆាប់ៗ។ ឯកឧត្តម វ៉ី សំណាង បានលើកឡើងបន្ថែមថា ពិធីបុណ្យទន្លេនិងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើន ដូច្នោះនេះវាជាឱកាសមួយសម្រាប់ខេត្តតាកែវ បង្ហាញពីសក្ដានុពលដែលខេត្តមាន ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសបង្ហាញពីសោភ័ណភាពរបស់ក្រុងដូនកែវ ដែលជាបេះដូងរបស់ខេត្តតាកែវ។ ឯកឧត្តមអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុងដូនកែវ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវត្រៀមខ្លួន និងរៀបចំផែនការ ការពារសណ្ដាប់ធ្នាប់និងថែរក្សាការពារសុវត្ថិភាព សន្តិសុខឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យទន្លេខាងមុខ៕

លោក ថោ ជេដ្ឋា​ ចុះបន្ទាន់ដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នៅស្រុកសំរោង​ ខេត្តតាកែវ​

ជាដំណោះស្រាយបន្ទាន់​ ​អាជ្ញាធររួមជាមួយស្ថានីយ​ផលិតទឹកស្អាតបត់រកា​​បាន​​យក​ទឹក​ពី​ស្រះ​​​ឯកជន​មួយ​កន្លែងនៅ​ក្បែរស្ថានីយ​ ដើម្បីយកទឹក​ទៅផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​ពេលជាមួយគ្នានេះ​​ គ្រឿងចក្រ​ក៏បានបញ្ជូន​ទៅ​ដល់ទីតាំង​​ស្តារ​ផ្ទៃអាងផង​ដែរ

រដ្ឋមន្ត្រីកសិកម្ម និងអាជ្ញាធរខេត្តតាកែវ កំណត់ត្រឹម ១០ថ្ងៃ ដើម្បីច្រូតស្រូវលិចទឹកជាង ១ពាន់ហិកតា ឲ្យទាន់សភាពការណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិ​បាល​ខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចំណុះរដ្ឋបាលខេត្ត បានចុះពិនិត្យផ្ទាល់ស្ថានភាពដំណាំស្រូវ របស់ប្រជាកសិករ ដែលកំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ចំនួន ៣៩៥ហិកតា ស្ថិតនៅភូមិសាស្រ្ត […]

អភិបាលរងស្រុកបុរីជលសារម្នាក់ ត្រូវបាន ACU កោះហៅរឿងចាត់ចែងលុយ៦ពាន់ដុល្លារ

លោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ខេត្តតាកែវ ដែលទើបតែងតាំងថ្មីកាលពីថ្ងៃខែតុលា ២០២២ មិនទាន់បាន១ឆ្នាំស្រួលបួលផង ផ្ទុះរឿងអាស្រូវ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅចូលបំភ្លឺរឿងភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ ជាការឧបត្ថម្ភរបស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ

5
Promotion