អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវជាលើកទី៣ ក្នុងករណីពិតជាមានក្រុមពលរដ្ឋ និងកុមារតូចៗ លាក់ខ្លួនក្នុងព្រៃ

រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានថ្មីៗនេះ ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់។ រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវជាលើកទី៣ ក្នុងករណីប្រសិនបើពិតជាមានប្រជាពលរដ្ឋ និងកុមារមួយចំនួនតូច លាក់ខ្លួនក្នុងព្រៃប្រាកដមែន សូមបងប្អូនវិលត្រលប់មកភូមិឋានខ្លួនវិញ អាជ្ញាធរនិងពុំយកទោសពៃបងប្អូននោះទេ ហើយបើបងប្អូនពិតជាមានការខ្វះខាត អាជ្ញាធរនឹងជួយទំនុកបម្រុង។ បើតាមរដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនកុំចាញ់បោកឧបាយកលក្រុមជនមួយក្ដាប់តូចនៅក្រៅប្រទេស ដែលមានគំនិតទុច្ចរិតយកបងប្អូនដើម្បីកេងចំណេញនយោបាយ។ មានតែអាជ្ញាធរដែនដីទេដែលអាចជួយបងប្អូនពិតប្រាកដ៕

រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យចាញ់បោកឧបាយកលក្រុមជនមួយក្តាប់តូច ដែលជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល

សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ ឱ្យដឹងថា នាប៉ុន្មានថ្ងៃនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយ បានផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចសម្ភាសន៍ជាមួយ ក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងតែរត់ភៀសខ្លួនទៅសម្ងំពួនក្នុងព្រៃគេចចេញពីការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ។ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកឧបាយកលក្រុមជនមួយក្តាប់តូច ដែលជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលមានគំនិតទុច្ចរិត យកបងប្អូន ដើម្បីកេងចំណេញនយោបាយ។ ប្រសិនជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានចេតនាសុច្ចរិត សូមសហការផ្តល់ព័ត៌មានអំពីទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរខេត្តទទួលបងប្អូនប្រជាពលរដ្ឋឱ្យត្រឡប់មកផ្ទះសម្បែងវិញ ប្រកបដោយការទទួលខុសត្រូវ និងមនុស្សធម៌៕

អភិបាលខេត្តព្រះវិហារ អះអាងថា មិនមានពលរដ្ឋក្នុងភូមិមានជម្លោះដីធ្លីរត់ចូលព្រៃ ដូចការផ្សាយរបស់វិទ្យុបរទេសនោះទេ

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បញ្ជាក់ពីស្ថានភាពក្រោយថ្ងៃចាត់វិធានការច្បាប់ចំពោះក្រុមអនាធិបតេយ្យ ដែលទន្ទ្រានដីរដ្ឋខុសច្បាប់កាលពីថ្ងៃទី០៦ ខែមីនាកន្លងមក។ ឯកឧត្តម បានអះអាងថា មិនមានពលរដ្ឋក្នុងភូមិមានជម្លោះដីធ្លីរត់ចូលព្រៃ ដូចការផ្សាយរបស់វិទ្យុបរទេសនោះទេ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំ សន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាលទ្ធផលនៃការអនុវត្តច្បាប់ការពារដីរដ្ឋនៅភូមិសាស្ដ្រស្រុកគូលែន ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទសារព័ត៌មាន សាលាខេត្តព្រះវិហារ។ ឯកឧត្តមបានថ្លែងថា មានវិទ្យុបរទេសដែលផ្សាយថា […]

មន្ត្រីរដ្ឋបាលខេត្តព្រះវិហារចំនួន ១២៥រូប មិនបានរកឃើញសារធាតុញៀននោះទេ

រដ្ឋបាលខេត្តព្រះវិហារ បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចាត់ក្រុមអធិការកិច្ចពិសេស ចុះស្វែងរកការពិតក្នុងសំណុំរឿងជម្លោះដីធ្លីនៅខេត្តព្រះវិហារ

ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្រោមការចាត់តាំងដោយផ្ទាល់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមអធិការកិច្ចពិសេសដែលមាន ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិត ធិន វុត្ថា នាយករងខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោក ប៊ុន ច័ន្ទកុម្ភៈ […]

អាជ្ញាធរ ចាត់វិធានការច្បាប់លើក្រុមអាណាធិបតេយ្យចូលរុករានទន្ទ្រានយកដីរដ្ឋ​នៅស្រុកគូលែន ខេត្តព្រះវិហារ​

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ​បញ្ជាក់អំពីការចុះអនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមអាណាធិបតេយ្យមួយក្រុម ដែលចូលរុករានទន្រ្ទានដីរដ្ឋបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសីលាដាម៉ិច ស្ថិតក្នុងភូមិសាស្ដ្រស្រុកគូលែន។ ការបញ្ជាក់បែបនេះបានធ្វើឡើងនៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសបើកសន្និសីទសារព័ត៌មានក្រោយពីបានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមដែលរំលោភយកដីរដ្ឋ​កាលពីថ្ងៃទី០៦មីនា។ លោក ណុប វុធ្ធី បានបញ្ជាក់ថា ដីដែលមានវិវាទនោះមិនមែនជាដីរបស់ក្រុមហ៊ុននោះទេ ជាដីរបស់រដ្ឋ ដែលបានសម្បទានទៅឲ្យក្រុមហ៊ុនវិយោគ​អភិវឌ្ឍនៅតាមមូលដ្ឋាន ដើម្បីឲ្យការងារធ្វើជូនពលរដ្ឋ។ លោកបញ្ជាក់ថា មុនការចុះអនុវត្តវិធានការការពារដីរដ្ឋឲ្យបាននេះ អាជ្ញាធរបានហៅក្រុមពលរដ្ឋមកអប់រំណែនាំជាច្រើនលើកច្រើនសារ។ រយៈពេលកន្លងមកនេះ មានពលរដ្ឋមួយចំនួនដែលជឿតាមការអូសទាញរបស់ក្រុមជនអាណាធិបតេយ្យ […]

ចែកចាយបន្ទាន់! អាជ្ញាធរប្រាប់ពលរដ្ឋកុំបរិភោគសត្វកំភេមខ្មោច ក្រោយមានអ្នកពុលស្លាប់

អាជ្ញាធរខេត្តព្រះវិហារ​អំពាវនាវដល់ពលរដ្ឋកុំឱ្យហូបសត្វកំភេមខ្មោច​ បន្ទាប់ពីពីរនាក់ប្តីប្រពន្ធ​នៅស្រុកជាំក្សាន្ត​បានស្លាប់ដោយសារហូបសត្វកំភេមខ្មោច​កាលពីថ្ងៃទី៥ ខែសីហា។ ទន្ទឹមនេះ អាជ្ញាធរប្រាប់កុំឱ្យពលរដ្ឋហូបរុក្ខជាតិ​ផ្សិត​ឬសត្វល្អិត​ដែលមិនស្គាល់​ ពីព្រោះកន្លងមក​តែងតែមានអ្នកពុលស្លាប់​ជារឿយៗ៕ អត្ថបទ៖ អក្ខរា

5
Promotion