បទចម្រៀងល្បីៗទាំង៧របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្នាំនេះមានសន្ទុះខ្លាំងជាងគេ 

គ្រាន់តែចប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរភ្លាម យើងអាចនិយាយបានថាបទចម្រៀងល្បីៗទាំង៧បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាផ្ទុះខ្លាំងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ។  ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសម្រុកចេញបទចម្រៀងចំនួន៧បទជាប់ៗគ្នាមានគ្រប់រសជាតិ ជាក់ស្តែងបន្ទាប់ពីចូលឆ្នាំរួចរយៈពេល៣ថ្ងៃ គេសង្កេតឃើញថា បទចម្រៀងរបស់លោកទាំងថ្មីទាំងចាស់បានធ្វើឱ្យកក្រើកឆាកតន្រ្តី ក៏ដូចជាពេញនិយមចាក់ និងរាំលេងកម្សាន្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូនទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានា និងសុះសាយដល់ក្រៅប្រទេសផងដែរ ។  បទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទាំង៧បទនោះរួមមានបទ « សៅអើយនាងសៅ » « Khmer Vibe » « ឆ្នាំនឹងសៀមរាបសប្បាយខ្លាំង […]

កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត ចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក

កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត បង្ហាញវត្តមានក្នុងកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ ឧកញ៉ា ខេមរ សិរីមន្ត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញ៉ំបាទ បានចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប អរគុណបងប្អូនដែលបានគាំទ្រខ្ញ៉ំបាទ និងក្រុមការងារ Gumball3000 ក្នុងគោលបំណង ផ្សព្វផ្សាយទេសចរណ៍ប្រទេសយើង ទៅកាន់ពិភពលោក ស្រលាញ់បងប្អូនទាំងអស់គ្នា 🥰🙏🏻🇰🇭”។ […]

ក្រោយបទ«CALL ME PAPA» ផ្ទុះខ្លាំង តារារ៉េបខ្មែរមួយជីវិត និយាយ បះលើកំពូលតារាចម្រៀង រៀមច្បង២រូបដោយមិនខ្លាចញញើត

“ប្អូនគ្មានសិទ្ធិមកចាត់ចែងបង ឲ្យច្រៀង ឬមិនច្រៀងចង្វាក់នេះ ឬចង្វាក់នោះទេ”