កម្ពុជា មានផ្កាយរណបតាមដានគុណភាពខ្យល់ និងឧបករណ៍ចល័ត-អចល័តជាង ៦០គ្រឿងទូទាំងប្រទេស

គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនមានបង្កការបំពុលដល់ប្រទេសជិតខាងនោះទេ ហើយក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារការប្រែប្រួលធាតុអាកាស មិនមែនជាផ្សែងអ័ព្ទដែលជាខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះឡើយ។ នេះបើតាមការអះអាងរបស់ក្រសួងបរិស្ថាន។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្តវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅខេត្តពោធិ៍សាត់ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈឧបករណ៍និងស្ថានីយតាមដានគុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៤៧ […]

មិនមែនខ្យល់ពុលទេ! កម្ពុជាមានបាតុភូតចុះអ័ព្ទខ្លាំងរយៈពេល១០ថ្ងៃ ច្រើនកើតនៅពេលយប់ និងពេលព្រឹក

បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកម្ពុជា ផ្នែកតំបន់ទំនាបកណ្ដាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ សីតុណ្ហភាពមានការចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ។ បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ប៉ុន្តែវានឹងរលាយបាត់ទៅវិញនៅម៉ោង ៩៖០០ព្រឹក។  ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន […]

រដ្ឋមន្ត្រីបរិស្ថានកម្ពុជា៖ បញ្ហាបំពុលខ្យល់ជាវិបត្តិសកល តែប្រទេសជិតខាងខ្លះតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្វែរដានទម្លាក់កំហុសមកលើកម្ពុជា

ថ្មីៗនេះ កាសែត The Nation របស់ថៃ បានចុះផ្សាយចោទប្រកាន់ថា ការបំពុលខ្យល់នៅក្រុងបាងកក មានប្រភពពីភ្លើងឆេះនៅក្នុងប្រទេសកម្ពុជា។ ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុកថា ប្រទេសជិតខាងមួយនេះតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្វែរដានទម្លាក់កំហុសមកលើកម្ពុជា។  ឯកឧត្តម អ៊ាង សុផល្លែត បានសរសេររៀបរាប់លើផេកហ្វេសប៊ុកនៅថ្ងៃទី១៩ ខែមករា អំពីការពិតនៃគុណភាពខ្យល់យ៉ាងដូច្នេះថា៖ កម្ពុជាបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរកំហុសមកលើយើង។​ផ្ទៃមេឃពណ៌ខៀវមិនអាចកើតមានឡើងតាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ ប្រទេសកម្ពុជា បានធ្វើការដោះស្រាយបញ្ហាបំពុលខ្យល់ជារឿយៗ […]

ក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ បើស្ថិតក្នុងតំបន់មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ឬពណ៌ស្វាយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស។ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត ដែលមានពណ៌ខៀវ (ល្អណាស់) ពណ៌បៃតង (ល្អ) […]

សូមប្រយ័ត្ន! ភ្នំពេញ និងខេត្ត៣ទៀត ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង

យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន […]

កម្ពុជា មិនទាន់ធ្លាក់ចុះគុណភាពខ្យល់នៅឡើយ ខណៈថៃកំពុងជួបវិបត្តិខ្យល់ពុលជាងពាក់កណ្តាលប្រទេស

តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថាកំឡុងពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងស្តង់ដារដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង។ នេះបើតាមការបញ្ជាក់ពីក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ […]

5
Promotion