ឯកឧត្តម ហ៊ុន ម៉ានី៖ រក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងបន្ថែមការប្រុងប្រយ័ត្នខ្ពស់ចំពោះកត្តាជ្រៀតជ្រែក

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមករា បានឲ្យដឹងពីការផ្តល់កិត្តិយសពីគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឲ្យឯកឧត្តមដើម្បីផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការកែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យមុខងារសាធារណៈ» ជូនដល់សិក្ខាកាមវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី៦ ចំនួន ១២៥នាក់ នៅវិមាន៧មករា។ ផ្តើមចេញពីការចែករំលែកអំពីភាពជាអ្នកដឹកនាំ និងតួអង្គអ្នកដឹកនាំគំរូរបស់កម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ជូនសិក្ខាកាមទាំងអស់នូវដំណើរប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងបានរំលេចព្រឹត្តិការណ៍សំខាន់ៗជាសក្ខីភាពដែលកម្ពុជាបានធ្លាប់ឆ្លងកាត់ការសាកល្បងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងដោយបរទេស។ ទន្ទឹមនឹងការសង្កត់ធ្ងន់លើចំណុចខាងលើ ឯកឧត្តមក្នុងនាមជាគ្រូឧទ្ទេស […]

អ្នកនាំពាក្យបក្សកាន់អំណាច បញ្ជាក់ពីភាពចាំបាច់ដែលត្រូវមានវត្តមាននាយករដ្ឋមន្ត្រី ក្នុងជួរដឹកនាំក្បាលម៉ាស៊ីនគណបក្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី​៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានបក្ស បានធ្វើឲ្យអនុប្រធានគណបក្សកាន់អំណាច​មួយនេះ បានកើនដល់ចំនួន៥រូប រួមមាន សម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី […]

សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​ស្នើតែង​តាំង​លោក សួង សោ​ភ័ណ្ឌ ជារដ្ឋ​លេខា​​ធិការនៃ​​ទីស្ដី​ការ​គណៈ​រដ្ឋ​ម​ន្ត្រី ក្រោយ​សុំ​​ចូល​រួមជាមួយ​​បក្សប្រជាជន​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងស្នើតែងតាំងលោក សួង សោភ័ណ្ឌ ជារដ្ឋ​លេខា​ធិការនៃទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្រោយពី​ប្រធានគណបក្សខ្មែរឈ្នះរូបនេះ បានប្រកាស​ចូលរួមជីវ​ភា​ព​នយោ​បាយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

5
Promotion