ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធី «ជិះកង់អង្គរ លើកទី៣ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទីព្រឹក ដើម្បីរៃអង្គាសថវិកាគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។  ឯកឧត្តម កើត រិទ្ធិ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងរៃអង្គាសថវិកាដោយស្ម័គ្រចិត្តពីបណ្ដាមន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជន នានា ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។  កម្មវិធីជិះកង់អង្គរនេះ […]