គម្រោងសាងសង់ទ្វារទឹកស្ទឹងតូច និងស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំង​ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តល់លទ្ធភាពក្នុងការដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី។