សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយ លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៥ ខែសីហា នាវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា […]
Tag: គាំពារសង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ គឺជាការបង្កើតនូវវប្បធម៌ម្ចាស់ការ
គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺជាកម្មវិធីមួយដែលបានដាក់ចេញ ដើម្បីត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍ គាំពារសង្គមដែលមានលក្ខណៈសមស្របឆ្លើយតប […]
ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង ៨០លានដុល្លារ សម្រាប់ពង្រីកសេវាថែទាំសុខភាព
ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា ៣៤០,៤ប៊ីលានរៀល ឬស្មើប្រមាណ ៨៣លានដុល្លារ សម្រាប់ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ ដំណើរការមួយនេះបានចាប់ផ្តើមបោះជំហានតាំងពីឆ្នាំ២០២០មកម៉្លះ តាមរយៈការដាក់ឲ្យដំណើរការសាកល្បងនូវមូលនិធិសមធម៌សុខាភិបាល ដែលក្រោយមកបានពង្រីកវិសាលភាពដល់ទូទាំងប្រទេស សម្រាប់ពលរដ្ឋដែលមានបណ្ណសមធម៌។ េនះបើតាមការឲ្យដឹងពីលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍ពីទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា […]
រដ្ឋចំណាយថវិកាអស់ ១ ០៨៨លានដុល្លារហើយ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីជំនួយសង្គមពិសេសនេះរយៈពេល៣ឆ្នាំមកហើយ តាមរយៈការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវកាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ជាមួយប្រាក់ឧបត្ថម្ភប្រចាំខែដើម្បីទប់ស្កាត់មិនឱ្យពួកគាត់ធ្លាក់ចុះទៅក្នុងភាពក្រីក្រកាន់តែខ្លាំង និងជួយសម្រួលជីវភាពប្រចាំថ្ងៃរបសើពួកគាត់ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ឯកឧត្តមបណ្ឌិតបន្តថា ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ជាស្ថាប័នជាតិមួយមានតួនាទីគិតគូរក្នុងកម្រិតគោលនយោបាយ […]
