សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង សហការជាមួយជនបង្គោលថ្នាក់ជាតិ ចុះគាំទ្រក្នុងយុទ្ធនាការចុះឈ្មោះតាមភូមិ សម្រាប់ទទួលផលពីកម្មវិធីជាតិជំនួយង្គមក្នុងកញ្ចប់គ្រួសារ តាមបណ្តាឃុំ សង្កាត់ ដើម្បីធានាថា ការអនុវត្តស្របតាមនីតិវិធី និងធានាថាគ្រួសារមានបណ្ណសមធម៌ បានចុះឈ្មោះទទួលផលពីកម្មវិធីគ្រប់ៗគ្នា ក្នុងខែមេសា ២០២៤នេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ ដេីម្បីបន្តគាំពារដល់គ្រួសារ និងសមាជិកគ្រួសារដែលមានបណ្ណសមធម៌។ ការផ្តល់ការឧបត្ថម្ភ៖ (១) គ្រួសារគោល (២) សមាជិក ដែលមានភាពងាយរងគ្រោះ៖ […]
Tag: គ្រួសារក្រីក្រ
មូលនិធិជាតិជំនួយសង្គម បើកយុទ្ធនាការចុះឈ្មោះតាមភូមិ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា
មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹង ស្តីពី ការចុះឈ្មោះតាមភូមិសម្រាប់អ្នកទទួលផលចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គួសារ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹង បានឲ្យដឹងថា យោងតាមការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ស្ដីពី គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងស្របតាមអនុក្រឹត្យលេខ ៣៧២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ […]
