វគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងព័ត៌មាន រៀបចំឡើងដោយក្រសួងព័ត៌មាន និង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ឯកឧត្តម ថុង គន្ធយុឡេង នាយករងខុទ្ទកាល័យ ឯកឧត្តម […]
Tag: គ្រឿងញៀន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យគ្រប់ភាគីពាក់ព័ន្ធ ពង្រឹងការបង្ក្រាបនិងលុបបំបាត់ទីផ្សារគ្រឿងញៀននៅកម្ពុជា
នៅឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន ជាពិសេស ទប់ស្កាត់ខ្សែរយៈចែកចាយទៅក្នុងសហគមន៍ និងជនបទ ដោយឈរលើគោលការណ៍ «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ […]
និយាយត្រង់ៗ! ឯកឧត្តម ស សុខា អះអាងថា បញ្ហាគ្រឿងញៀននៅកម្ពុជាមិនធំដុំដូចបច្ចុប្បន្នឡើយ បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីមួយចំនួនទេនោះ
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ ដូច្នេះឯកឧត្តមបានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល […]
ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ខណៈសភាពការណ៍គ្រឿងញៀនមិនទាន់ថមថយនៅឡើយ
រាជរដ្ឋាភិបាលកម្ពុជា បានបន្ដដាក់ចេញផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងផែនការរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ បានឲ្យដឹងថា សភាពការណ៍គ្រឿងញៀនរបស់ពិភពលោកនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយមិនទាន់មានភាពធូរស្រាលនៅឡើយ ដែលសហគមន៍អន្តរជាតិកំពុងប្រមូលផ្តុំយកចិត្តទុកដាក់ដោះស្រាយ។ ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់នៅតែបន្តកើតមានឡើងដូចជានៅតំបន់ត្រីកោណមាសនិងនៅតំបន់អឌ្ឍចន្ទមាសជាដើម។ ពួកឧក្រិដ្ឋជនគ្រឿងញៀនតែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រនិងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតគ្រឿងញៀនប្រភេទថ្មីៗដែលកំពុងកើនឡើង និងគេចវេះពីការចាប់ខ្លួន។ ដោយឡែកសភាពការណ៍គ្រឿងញៀននៅកម្ពុជា ក៏នៅតែមាននិន្នាការមិនទាន់ថមថយនៅឡើយ ដោយក្នុងនោះ ការប្រើប្រាស់ ការចែកចាយ ការជួញដូរ […]
កម្ពុជា នឹងពង្រាយសុនខសន្តិសុខ ហិតជាតិផ្ទុះ និងគ្រឿងញៀនតាមតំបន់សំខាន់ៗនៅភ្នំពេញ និងបណ្តាខេត្ត
អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចុះ MOU លើការកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នេះធ្វើឡើងបន្ទាប់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
លេចមុខក្នុងការចុះ MOU រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សមាគមសិល្បករខ្មែរ សិល្បករសិល្បការិនីប្រមាណ ២០០ នាក់ បេ្តជ្ញាចិត្តរួមគ្នាដើម្បីការងារសង្គម
សិល្បករសិល្បការិនីថ្មីចាស់ប្រមាណ ២០០នាក់ បានលេចមុខនៅក្នុងការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU ) ជាមួយសមាគមសិល្បករ ខ្មែរ ដោយម្នាក់ៗបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើជាសម្លេងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ជ្រៀបទៅដល់យុវវ័យគ្រប់ស្រទាប់វណ្ណៈ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ រកឃើញគ្រឿងញៀន និងសម្ភារៈហាមឃាត់មួយចំនួន ក្នុងពន្ធនាគារ និងមណ្ឌលកែប្រែ
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច […]
ឯកឧត្តម ស សុខា ដាស់តឿនអ្នកជាដាច់ពីគ្រឿងញៀន ដាច់ខាតមិនត្រូវវិលទៅរកផ្លូវចាស់
ខិតខំតស៊ូបន្សាប ព្យាបាល និងស្ដារនីតិសម្បទា បានជាដាច់ស្រឡះពីគ្រឿងញៀនដោយមានទាំងជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាជោគជ័យដ៏ធំបំផុតមួយហើយសម្រាប់ជនរងគ្រោះដែលធ្លាក់ក្នុងអន្លង់កម្មនៃគ្រឿងញៀន ហើយជោគជ័យនេះក៏ជាមហាអំណរសាទររកអ្វីប្រៀបផ្ទឹមពុំបានដែរ សម្រាប់លោកឪពុក អ្នកម្ដាយ ប្ដីឬប្រពន្ធ កូន និងបណ្ដាញាតិទាំងឡាយ។ សម្រាប់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទាំងជោគជ័យ និងអំណរសាទរនេះ សុទ្ធតែត្រូវការជាចាំបាច់នូវសេចក្ដីប្រុងប្រយ័ត្នរបស់សាមីជន ដាច់ខាតមិនត្រូវវិលត្រឡប់ទៅរកផ្លូវចាស់ រួមទាំងមិត្តដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន […]
រយៈពេល៥ថ្ងៃសាលាដំបូងរាជធានី-ខេត្ត ចាត់ការលើសំណុំរឿងគ្រឿងញៀន៩៣ករណី ឃាត់ខ្លួនជនសង្ស័យ ២០៦នាក់
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈ ពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៣ ករណី ក្នុងនោះមានជនសង្ស័យចំនួន ២៣០ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២០៦ នាក់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសផ្តល់សុនខហិតគ្រឿងញៀន ៤០០ក្បាល ដល់កម្លាំងរាជធានី ខេត្ត
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ត្រូវក្ដោបការយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ តាមបណ្ដាទីតាំងជួលនានាដែលអំណោយផលដល់ការសំងំកែច្នៃផលិតគ្រឿងញៀន ដូចជា ៖ អគារច្រើនជាន់ ឬរោងតាមដីឡូតិ៍ដាច់ពីទីប្រជុំជន ក្លិបកំសាន្ត ខារ៉ាអូខេ រង្គសាល ដោយបន្ថែមពីលើមុខសញ្ញាគ្រឿងញៀន ក៏ត្រូវតែបង្ក្រាបដែរនូវការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក។ ក្នុងការងារនេះ ឯកឧត្តម ក៏បានប្រកាសត្រៀមសុនខហិតគ្រឿងញៀន […]
