ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផាន់ សារ៉ាត់ ភេទប្រុស អាយុ […]
Tag: ឃាត់ខ្លួន
ឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ដែលបង្ហោះសារញុះញង់ ប៉ះពាល់ដល់អ្នកដទៃ
អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ដែលបង្ហោះសារញុះញង់ ប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់អ្នកដទៃ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួន ឈ្មោះ ភូ សុវណ្ណថា ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលពាក្យបណ្ដឹងរបស់ ឈ្មោះ ឌឹម សាវឿន និងបានស្រាវជ្រាវច្បាស់លាស់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាច សន្និដ្ឋានបានយ៉ាងច្បាស់ថា គឺឈ្មោះ […]
