ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា អាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត។ […]
Tag: ចិន
ចិន ពេញចិត្តការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងថា ចិនពេញចិត្តចំពោះការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងការវិលត្រឡប់របស់ទាហានកម្ពុជាទាំង ១៨នាក់មកវិញដោយសុវត្ថិភាព ដែលទាហានថៃចាប់ដោយខុសច្បាប់អស់រយៈពេល ១៥១ថ្ងៃ។ តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី៥ ខែមករាម្សិលមិញ លោក Guo Jiakun បាននិយាយថា «យើងសង្ឃឹមថា កម្ពុជា និងថៃនឹងបន្តសម្លឹងឆ្ពោះទៅមុខ បង្កើនកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ធានាបាននូវបទឈប់បាញ់ពេញលេញ យូរអង្វែង និងកសាងទំនុកចិត្តឡើងវិញ […]
ចិនប្រឆាំងនូវទង្វើរបស់ប្រទេសណាមួយ ដែលដើរតួជា «តុលាការពិភពលោក» ក្រោយអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ
ចិនប្រកាសទទួលយកមិនបានឡើយនូវទង្វើរបស់ប្រទេសណាមួយ ដែលដើរតួជា «តុលាការពិភពលោក» បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ។ នៅចំពោះមុខសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Ishaq Dar ក្នុងជំនួបមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ដែលមានការពិភាក្សាអំពីស្ថានការណ៍វិវឌ្ឍន៍ដ៏ឆាប់រហ័សនៅប្រទេសវ៉េណេស៊ុយអេឡា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងថា «យើងមិនជឿទេថា ប្រទេសណាមួយអាចដើរតួជាប៉ូលិសពិភពលោកបាននោះ ហើយយើងក៏មិនអាចទទួលយកបានដែរចំពោះប្រជាជាតិណាមួយ ដែលអះអាងថា […]
កម្ពុជា នៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់គ្រប់ទម្រង់
ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីការវិវត្តនាពេលថ្មីៗ ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ៖ «កម្ពុជាចាត់ទុក បញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ច ខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់ គ្រប់ទម្រង់។» ជាមួយគ្នានេះ ក្រសួងការបរទេស […]
ជម្លោះកម្ពុជា-ថៃ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រេសិតពិសេសចិន គូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់
ឯកឧត្តម តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសន សាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម តេង ស៊ីយុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ […]
ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម” ៖ យុទ្ធសាស្ត្រ “ពន្លត់ភ្លើង” សង្គ្រាមខ្មែរ-ថៃ
បងប្អូនធ្លាប់ឆ្ងល់ទេថា ប្រសិនបើមានសង្គ្រាមផ្ទុះឡើងរវាង កម្ពុជា និង ថៃ តើបងធំ ចិន នឹងជួយខាងណា? ឥឡូវបានចម្លើយហើយ គឺមិនមែនជួយខ្មែរវាយថៃ ឬជួយថៃវាយខ្មែរទេ តែចិននឹងប្រើវិធីម្យ៉ាងដែលគេហៅថា “ចាប់ក្តាមដាក់ក្នុងក្អម”។តោះ! មកមើលថាតើវាមានន័យយ៉ាងណា?១. ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម”សម្រាប់ទីក្រុងប៉េកាំង ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ មិនមែនជាឱកាសទេ ប៉ុន្តែជា “សុបិនអាក្រក់ខាងយុទ្ធសាស្ត្រ”។ចិនកំពុងឈរនៅកណ្តាលរវាងផលប្រយោជន៍ពីរដែលមិនអាចកាត់ផ្តាច់បាន៖១.១~ កម្ពុជា (មិត្តនយោបាយស្មោះត្រង់)នៅក្នុងក្រសែភ្នែកចិន កម្ពុជា ត្រូវបានចាត់ទុកជា […]
មេដឹកនាំចិន ក្តៅស្លឹកត្រចៀកចំពោះគំនិតចង់ទម្លាក់ទំនួលខុសត្រូវលើចិន ក្នុងវិបត្តិអ៊ុយក្រែន
នៅក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ជាមួយលោក ស៊ី ជីនពីង, ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង បានជំរុញឱ្យប្រទេសចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងកាត់បន្ថយភាពមិនស្មើគ្នានៃពាណិជ្ជកម្មជាមួយអឺរ៉ុប។ ជាការឆ្លើយតបលោក ស៊ី ក្តៅស្លឹកត្រចៀកប្រកាសប្រឆាំងគំនិតចង់ទម្លាក់ទំនួលខុសត្រូវលើចិនក្នុងវិបត្តិអ៊ុយក្រែន។ លោក ម៉ាក្រុង ស្ថិតនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ដែលលោកបានទទួលនូវការស្វាគមន៍ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាមួយនឹងពិធីដ៏មហោឡារិកនៅក្នុងរដ្ឋធានីប៉េកាំង។ ភាគីទាំងពីរ […]
ជំនួបនៅទីក្រុងប៉េកាំង មេដឹកនាំចិន-បារាំង ប្តេជ្ញាធ្វើការលើវិស័យសំខាន់ៗចំនួន ៤
ប្រធានាធិបតី Xi Jinping និងប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។ តាមការព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ភាគីទាំងពីរនឹងប្តេជ្ញាធ្វើការលើវិស័យចំនួន ៤។ បើតាមលោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបទេសចិន នៅលើបណ្តាញសង្គមហ្វេសប៊ុក កិច្ចព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ដែលសម្រេចក្នុងជំនួបនាពេលនេះរួមមាន៖ ទី១ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ។ ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។ […]
ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនង ប្រធានាធិបតីបារាំង ធ្វើដំណើរទស្សនកិច្ចនៅចិនក្នុងសប្តាហ៍នេះ
ប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ក្នុងសប្ដាហ៍នេះដែលជាដំណើរទស្សនកិច្ចលើកទី៤ ខណៈ អឺរ៉ុបកំពុងព្យាយាមរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមហាអំណាចសេដ្ឋកិច្ចលេខទី២របស់ពិភពលោកដែលជាគូប្រជែងផង និងជាដៃគូផង ក្នុងគ្រាមួយនៃភាពចលាចលពាណិជ្ជកម្មសកល។ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយដោយដកស្រង់សម្តីក្រុមអ្នកវិភាគបាននិយាយថា លោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ […]
អំពើពុករលួយ បណ្តាឲ្យក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិន ធ្លាក់ចុះប្រាក់ចំណូល
ប្រាក់ចំណូលនៅក្នុងក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិនបានធ្លាក់ចុះ ១០% កាលពីឆ្នាំ២០២៤ ដោយសារអំពើពុករលួយបានធ្វើឱ្យកិច្ចសន្យា និងលទ្ធកម្មអាវុធថយចុះ។ នេះបើយោងតាមការសិក្សាមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ។ ការស្រាវជ្រាវដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)បានរកឃើញថា ក្រុមហ៊ុនចិនធ្លាក់ចុះប្រាក់ចំណូល ផ្ទុយពីក្រុមហ៊ុនសព្វាវុធធំៗ និងសេវាកម្មយោធាតាមបណ្តាប្រទេសផ្សេងទៀតដែលនៅមានកំណើនដ៏រឹងមាំ។ ការធ្លាក់ចុះរបស់ចិនបង្កឡើងដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ហ្គាហ្សា និងភាពតានតឹងជាសកល និងក្នុងតំបន់។ លោក Nan Tian នាយកកម្មវិធីចំណាយផ្នែកយោធា និងផលិតអាវុធរបស់វិទ្យាស្ថាន […]
