តារាកំប្លែងនាង ឆើតឆាយ ទើបតែរៀបការបានប៉ុន្មានថ្ងៃប៉ុណ្ណោះជាមួយគូស្នេហ៍ភេទដូចគ្នា តែអ្វីដែលធ្វើឱ្យនាងក្តៅចិត្តនោះគឺមានមតិរិះគន់ជាច្រើនថា នាងខ្វះប្រុសរៀបការមែនទើបយកស្រីដូចគ្នា ?  តារាកំប្លែង ឆើតឆាយ បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ កាលពីថ្ងៃទី២៦ ខែ មេសា​ឆ្នាំ២០២៥កន្លងមកនេះ ។ ឆើតឆាយ ពិតជារីករាយខ្លាំងណាស់នៅក្នុងថ្ងៃពិសេសរបស់ខ្លួន ។ បន្ទាប់ពីរៀបការបានប៉ុន្មានថ្ងៃ ស្រាប់តែមានមតិរិះគន់មួយចំនួនថា តារាកំប្លែង ឆើតឆាយ ខ្វះប្រុសរៀបការមែនទើបយកស្រីដូចគ្នាបែបនេះ ? គ្រាន់តែឃើញពាក្យសម្តីនេះបានធ្វើឱ្យ ឆើតឆាយ ក្តៅស្លឹកត្រចៀកមិនស្ទើរទេ […]