អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករងពន្ធនាគារ, ប្រធាននាយកដ្ឋានសន្ដិសុខពន្ធនាគារ, ប្រធានពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្ដម ឈន សាណាត បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះមន្ដ្រីពន្ធនាគាររាជធានី-ខេត្ត […]
