សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បង្ហាញពីទិដ្ឋភាពអភិវឌ្ឍតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្តូរមុខមាត់ថ្មីក្លាយជាតំបន់ដែលមានការរីកចម្រើនប្រសើរឡើង។ សម្តេចបវរធិបតី បានលើកឡើងថា៖ «រួមគ្នាអភិវឌ្ឍន៍សហគមន៍យើង ដែលជាគោលដៅចម្បងក្នុងការធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាជនដែលធ្លាប់តែរស់នៅក្នុងតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្រែក្លាយមកជាតំបន់ និងសហគមន៍ដែលមានការរីកចម្រើនប្រសើរឡើងនៅលើផ្នែកសេដ្ឋកិច្ច ជាពិសេស ការអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន វិស័យកសិកម្ម និងវិស័យអប់រំ ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស»។ គួរបញ្ជាក់ថា តាមចក្ខុវិស័យក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ […]
Tag: ជនបទ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគម្រោងដំឡើងកម្រិតការអប់រំឱ្យកាន់តែខ្ពស់នៅតាមទីជនបទ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំទៅតាមទីជនបទ គឺជាគោលនយោបាយផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំកាន់តែខ្ពស់។ សម្តេចមហាបវរធិបតី ក៏បានប្រកាសបង្ហាញគម្រោងដំឡើងកម្រិតការអប់រំឱ្យកាន់តែខ្ពស់នៅតាមទីជនបទ ដើម្បីឱ្យកូនចៅប្រជាពលមិនលំបាកធ្វើដំណើរឆ្ងាយ។ សម្តេចបវរធិបតី បានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងបន្តអភិវឌ្ឍន៍តាមភូមិឃុំឲ្យក្លាយទៅជាបុរីជនបទ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋានប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្តិចទៀត មានបុរីជនបទ ដែលសហការគ្នារវាងស្ថាប័នពាក់ព័ន្ធ ព្រោះបុរីជនបទ សំដៅរៀបចំភូមិ ឃុំ ឲ្យសមរម្យសម្រាប់ប្រជាពលរដ្ឋរស់នៅទាំងជីវភាព កិតិ្តយស និងលទ្ធភាពដែលអាចធ្វើបានដូចជាការកសាងផ្លូវ […]
បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តទូទាំងប្រទេស
បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីតយុទ្ធជនចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានដូចជា៖ គ្រួសារពលី ២៤ នាក់ ស្រី ២៣នាក់, គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់ , គ្រួសារបាត់បង់ ៣នាក់ […]
