ដោយអត់ទ្រាំមិនបានចំពោះអ្នកដែលជាន់ពន្លិចនិងមើលងាយភរិយារបស់ខ្លួនអំពីរឿងយកវប្បធម៌មករកស៊ី ស្រាប់តែលោក ជី ដេវីត បានចេញមុខប្រកាសក្តែងៗនិងការពារកិត្តិយសភរិយាមិនឱ្យនរណាមើលងាយគ្រួសារខ្លួនបានឡើយ ។ មិនតែប៉ុណ្ណោះលោកថែមទាំងបានព្រមាននូវពាក្យធ្ងន់ៗចំពោះបុគ្គលនោះផងដែរ ។ ប៉ុន្មានថ្ងៃនេះរឿងជាន់ពន្លិចនិងចោទតារាចម្រៀង ទេព បូព្រឹក្ស ថា បានយកវប្បធម៌មករកស៊ីនោះ កំពុងធ្វើឱ្យក្តៅគគុកក្នុងបណ្តាញសង្គម រហូតមានអ្នកគាំទ្រជាច្រើនបានចេញមុខការពារតារាចម្រៀង ទេព បូព្រឹក្ស ជាក់ស្តែងទាំងអ្នកនៅក្នុងសិល្បៈនិងក្រៅសិល្បៈ សុទ្ធតែបានចេញមុខការពារនាងគ្រប់ៗគ្នា ។ ក្នុងនោះដែរអ្នកគាំទ្រក៏បានចេញមុខការពារតារាចម្រៀង ទេព បូព្រឹក្ស ផងដែរជាមួយនិងសំណេរជាច្រើនដែលរៀបរាប់ថា « ក្នុងនាមជាអ្នកគាំទ្រ យើងនឹងការពារអ្នកនាង ទេព បូព្រឹក្ស […]
Tag: ជី ដេវីដ
ខណៈសរសើរពីភាពខ្លាំងរបស់ភរិយា តារាចម្រៀងរ៉េប ជី ដេវីត បញ្ជាក់ពីការទៅជួបផ្ទាល់បងៗកងទ័ពជួរមុខផ្ទាល់ !
ខណៈដែលសរសើរពីភាពខ្លាំងរបស់ភរិយាខ្លួន តារាចម្រៀងរ៉េប ជី ដេវីត ក៏បានបញ្ជាក់ពីការស្កាត់ទៅជួបផ្ទាល់បងៗកងទ័ពជួរមុខដោយមិនខ្លាចញញើតគ្រាប់ផ្លោងអ្វីទាំងអស់ ។ នៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ « ខ្លឹមនៃព្រះនគរ » មានសិល្បករសិល្បការិនីជាច្រើនចូលរួមអបអរសាទរ ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ក្នុងនោះដែរ តារាចម្រៀងរ៉ែប លោក ជី ដេវីត បានលាន់មាត់សរសើរភរិយារបស់ខ្លួនមិនដាច់ពីមាត់ ដែលមានគំនិតរួបរួមគ្នា បង្ហាញពីសាមគ្គីភាពគ្នាក្នុងអំឡុងពេលនេះ ។ ថ្វីដ្បិតតែព្រឹត្តិការណ៍ « ខ្លឹមនៃព្រះនរគ » មើលទៅរាងសោកសៅបន្តិចក្តី តែពោរពេញដោយមោទនភាព ។ ជាមួយគ្នានោះផងដែរតារាចម្រៀងរ៉េបលោក […]
គូស្វាមីភរិយា ទេព បូព្រឹក្ស និង ជី ដេវីត ថ្កោលទោស ថៃ ចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាល !
បន្ទាប់ពីកងទ័ព ថៃ ឈ្លានពាននិងបានវាយកម្ទេចរូបសំណាក ទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាព កម្ពុជា បានធ្វើឱ្យពិភពលោកថ្កោលទោសជាខ្លាំង ក្នុងនោះដែរគួស្វាមីភរិយាតារាចម្រៀងលោក ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើររបស់ ថៃ លើវិស័យសាសនា ។ តារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានរៀបរាប់ថា « ក្នុងនាមខ្ញុំ និងភរិយាជាអ្នកបានដល់នូវការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងការគោរពឱនលំទោនប្រកាន់ខ្ជាប់នូវការគោរពលទ្ធិ […]
មិនទាន់អស់ចំហាយល្បីរូប Pre Wedding ផង មើលធៀបការ ទេព បូព្រឹក្ស និងលោក ជី ដេវីត ពិតជាប្លែកពីគេមែន !
ថារូបថត Pre Wedding របសតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ប្លែកផ្ទុះខ្លាំងមិនទាន់អស់ចំហាយផង ដោយឡែកងាកមកមើលធៀបការរបស់អ្នកទាំងពីរវិញ កាន់តែពិសេសលើសពីអ្វីទាំងអស់ ។ មង្គលការតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ត្រូវបានមហាជនជាច្រើនគិតថា ជាមង្គលការធំនិងល្អដាច់គេប្រចាំឆ្នាំ២០២៥និងចំណាយអស់ប្រាក់ ដោយសារតែអ្នកទាំងពីរបានជ្រើសរើសការថតរូបដែលមានលក្ខណៈខុសប្លែកពីគេ ជាពិសេស ធៀបការក៏ស្ទើរតែគ្មានអ្នកធ្វើដូច ដោយក្នុងធៀបការ បានរំលេចនូវរូបប្រសាទអង្គរវត្ត រួមជាមួយការរចនាម៉ូដប្លែកៗជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ ។ […]
